ការបើកផ្លូវហោះហើរ Daegu - Nha Trang គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបើកទូលាយបណ្ដាញផ្លូវហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូងរបស់ក្រុមហ៊ុន Vietjet។ ចាប់តាំងពីផ្លូវហោះហើរលើកដំបូងដែលតភ្ជាប់ប្រទេសវៀតណាម និងកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជិត ១១ លាននាក់ជាមួយនឹងផ្លូវហោះហើរចំនួន ១២ រវាងប្រទេសទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំអាកាសយានដ្ឋានអន្តរជាតិ Cam Ranh អបអរសាទរក្រុមហ៊ុន Vietjet និងអាកាសយានិកក្នុងជើងហោះហើរ Daegu - Nha Trang ដំបូង

បច្ចុប្បន្ន ក្រុមហ៊ុន Vietjet កំពុងមានផ្លូវហោះហើរច្រើនបំផុតរវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង ដោយតភ្ជាប់ទីក្រុងធំៗ ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Hai Phong ទីក្រុង Da Nang ទីក្រុង Nha Trang ទីក្រុង Phu Quoc ទីក្រុង Da Lat ជាមួយនឹងទីក្រុងឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូង ដូចជាទីក្រុងសេអ៊ូល ទីក្រុង Busan និងទីក្រុង Daegu ដោយផ្តល់ភាពងាយស្រួល និងល្បឿនសម្រាប់អ្នកដំណើរមកពីប្រទេសទាំងពីរ។

ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ២០២៤ វៀតណាមបានទទួលភ្ញៀវអន្តរជាតិចំនួន ១២.៧ លាននាក់ ក្នុងនោះ ៣.៣ លាននាក់ជាភ្ញៀវកូរ៉េខាងត្បូង ដែលជាទីផ្សារអន្តរជាតិធំបំផុតរបស់វៀតណាម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh