នៅក្នុងជំនួបនេះ លោក Tran Hong Ha បានវាយតម្លៃថា ឧស្សាហកម្មសាងសង់ផ្លូវដែករបស់ប្រទេសចិនកំពុងឈានមុខគេនៅលើពិភពលោក ដោយមានការរៀបចំយ៉ាងប្រុងប្រយ័ត្ននូវផែនការ ការរចនាបទ ស្តង់ដារ និងបទប្បញ្ញត្តិ រួមទាំងការចូលរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុន CREC។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ CREC គប្បីចូលរួមយ៉ាងសកម្មក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលតភ្ជាប់រវាងវៀតណាម និងចិន។

leftcenterrightdel
លោក Tran Hong Ha ទទួលជួបលោក Chen Yun

លោក Chen Yun បានសម្តែងនូវគោលបំណងថា នាពេលខាងមុខ ក្រុមហ៊ុន CREC នឹងចូលរួមក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកសំខាន់ៗរបស់ប្រទេសវៀតណាម រួមទាំងការផ្តល់សេវា ផ្ដល់យោបល់ ក៏ដូចជាការសាងសង់។ ថ្នាក់ដឹកនាំ CREC បានសម្តែងនូវការត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូវៀតណាមក្នុងការស្រាវជ្រាវ ការផ្ទេរ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្មរថភ្លើងល្បឿនលឿន៕

បកប្រែដោយ Thuy Anh