នេះជាសកម្មភាពដែលត្រូវបានរៀបចំដោយវិទ្យុសម្លេងវៀតណាម ក្នុងបំណងរួមចំណែកផ្តល់ព័ត៌មានផ្លូវការអំពីផលប៉ះពាល់នៃអ៊ីនធឺណិតលើកុមារ លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារកុមារតាមបណ្តាញអ៊ីនធឺណិត តាមរយៈការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ VTC)

ថ្លែងក្នុងពិធីបើកវគ្គនេះ លោក Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា អ៊ីនធឺណិត និងបច្ចេកវិទ្យាបានធ្វើឲ្យការរំលោភបំពានលើកុមារកាន់តែងាយស្រួល។ ដូច្នេះ ការផ្តល់ព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលានៅលើអ៊ីនធឺណិត នឹងរួមចំណែកជាវិជ្ជមានដល់ការការពារកុមារនៅតាមបណ្តាញអ៊ីនធឺណិត។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃសម្រាប់អ្នកសារព័ត៌មានចំនួន ៣០ នាក់មកពីប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងជាមូលដ្ឋានដល់អ្នកសារព័ត៌មានអាស៊ានស្តីពីការការពារកុមារតាមបណ្តាញអ៊ីនធឺណិត និងការបង្កើតសារសង្គមស្តីពីការការពារកុមារតាមបណ្តាញអ៊ីនធឺណិត៕

បកប្រែដោយ Thuy Anh