ជម្រាបជូនលោកឧត្តមសេនីយ៍ឯក Álvaro López Miera អំពីស្ថានភាពរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងនូវការឯកភាព និងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីនាំប្រទេសជាតិឆ្ពោះទៅយុគ្គសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម”។ កងទ័ពប្រជាជនវៀតណាមខិតខំក្លាយទៅជាទ័ពចំណាន បង្រួម និងរឹងមាំនៅឆ្នាំ២០២៥ និងជាកងទ័ពបដិវត្តន៍មានរបៀបរៀបរយ ចំណាន និងទំនើប នៅឆ្នាំ ២០៣០ ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Álvaro López Miera

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-គុយបាទាំងមូល។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ; ការងារបក្ស ការងារនយោបាយ; ឧស្សាហកម្មការពារជាតិ ... រួមចំណែកលើកកំពស់សមត្ថភាពកងទ័ពរបស់ប្រទេសនីមួយៗដើម្បីការពារមាតុភូមិ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។ នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានឯកភាពគ្នា ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីកាន់តែជាក់ស្តែង និងស៊ីជម្រៅ  ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៦០ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥) ហើយនិងឆ្នាំ ២០២៥ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នាថាជាឆ្នាំមិត្តភាពវៀតណាម-គុយបា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

តាងនាមកម្មាភិបាល យុទ្ធជន នៃកងកំលាំងប្រដាប់អាវុធបដិវត្តន៍គុយបា លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចជូនចំពោះកម្មាភិបាល យុទ្ធជនទាំងអស់នៃកងទ័ពប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល; អបអរសាទរកងទ័ពប្រជាជនវៀតណាមចំពោះជ័យជំនះ និងសមិទ្ធិផលដ៏អស្ចារ្យដែលសម្រេចបានក្នុងអំឡុង ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើន។

ឯកភាពលើការវាយតម្លៃ និងសំណើររបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានអះអាងថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនិយាយរួម និងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយដោយឡែក បាន និងកំពុងបន្តពង្រីកសមិទ្ធិផលដែលបានដាក់គ្រឹះដោយលោកប្រធានហូជីមិញ និងលោកប្រធាន Fidel Castro  ហើយត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។ លោកបានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ កងទ័ពទាំងពីរអាចសហការគ្នាបន្ថែមទៀតលើគ្រប់វិស័យ ដោយហេតុនេះ រួមចំណែកជម្រុញទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនថែមទៀត។ លោកឧត្តមសេនីយ៍ឯក Álvaro López Miera សង្ឃឹមថានឹងបានទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបាក្នុងពេលឆាប់ៗនេះ។

* នារសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាការងារជាមួយលោក Byambatsogt Sandag រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Byambatsogt Sandag

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ម៉ុងហ្គោលីត្រូវបានជំរុញដោយភាគីទាំងពីរ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ជាពិសេស ភាគីទាំងពីររក្សាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បង្កើនកិច្ចប្រជុំកម្រិតខ្ពស់ និងសកម្មភាពទំនាក់ទំនងនៅខាងក្រៅព្រឹត្តិការណ៍ពហុភាគី; ការអប់រំនិងការបណ្តុះបណ្តាល; កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ...

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យភាគីទាំងពីរបន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ អប់រំ និងបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ វប្បធម៌ កីឡាយោធា... ក៏ដូចជាវិស័យផ្សេងទៀតដែលសមស្របនឹងតម្រូវការ សមត្ថភាព និងផលប្រយោជន៍របស់ភាគីនីមួយៗ។

leftcenterrightdel
 

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Byambatsogt Sandag បានអបអរសាទរក្រសួងការពារប្រទេសវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ព្រមទាំងបានសង្កត់ធ្ងន់លើលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលថ្មីៗនេះលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល វប្បធម៌ និងសិល្បៈ។ លោករដ្ឋមន្ត្រី Byambatsogt Sandag សង្ឃឹមថា ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ អាស្រ័យលើនេះ រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងអភិវឌ្ឍដល់កម្រិតថ្មីមួយ។

បកប្រែដោយ Thanh Cong