ជំនួបប្រាស្រ័យមិត្តភាព “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្ក” ជាលើកទីពីរ៖ សាមគ្គីភាពជាកម្លាំងដើម្បីជំនះរាល់ឧបសគ្គ
គប.អនឡាញ - រាត្រី Gala ពិសេស ក្រោមប្រធានបទ "សាមគ្គីភាពជាកម្លាំង" ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាព "កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្ក" ជាលើកទីពីរ ក្នុងឆ្នាំ ២០២៤ បាននាំមកជូនទស្សនិកជននូវអារម្មណ៍ផ្សេងៗគ្នា។ រឿងរ៉ាវដ៏រស់រវើក និងទាក់ទាញ ដែលបានបញ្ចូលទៅក្នុងបទយកការណ៍ រួមជាមួយការចែករំលែករបស់ប្រតិភូនៅរាត្រី Gala បានបញ្ជូនសារដ៏មានអត្ថន័យនៃសាមគ្គីភាពដែលកងឆ្មាំសមុទ្រវៀតណាមចង់ផ្សព្វផ្សាយដល់មិត្តអន្តរជាតិ។
រាត្រី Gala ពិសេស ក្រោមប្រធានបទ "សាមគ្គីភាពជាកម្លាំង" ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាព "កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្ក" ជាលើកទីពីរ ក្នុងឆ្នាំ ២០២៤ បាននាំមកជូនទស្សនិកជននូវអារម្មណ៍ផ្សេងៗគ្នា។ រឿងរ៉ាវដ៏រស់រវើក និងទាក់ទាញ ដែលបានបញ្ចូលទៅក្នុងបទយកការណ៍ រួមជាមួយការចែករំលែករបស់ប្រតិភូនៅរាត្រី Gala បានបញ្ជូនសារដ៏មានអត្ថន័យនៃសាមគ្គីភាពដែលកងឆ្មាំសមុទ្រវៀតណាមចង់ផ្សព្វផ្សាយដល់មិត្តអន្តរជាតិ។
កម្មវិធីជួបប្រាស្រ័យមិត្តភាព “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្ក” គឺជាគំនិតផ្តួចផ្តើមមួយរបស់កងឆ្មាំសមុទ្រវៀតណាម សំដៅអនុវត្តគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ; គោលនយោបាយ និងទស្សនៈរបស់គណៈកម្មធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិ។ នេះមិនត្រឹមតែជាសកម្មភាពការបរទេសដ៏សំខាន់ និងមានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្កើនការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសនានាក្នុងតំបន់ និងជាវេទិកាសម្រាប់កងកម្លាំងសម្តែងការឯកភាពគ្នា និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីកសាងតំបន់ដែនសមុទ្រប្រកបដោយសុវត្ថិភាព សន្តិសុខសាមគ្គីភាពនិងមិត្តភាព។
|
|
តំណាងថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់លើសមុទ្រ |
តាមរយៈការរៀបចំជាលើកដំបូងក្នុងឆ្នាំ២០២២ កម្មវិធីនេះបាននាំមកនូវលទ្ធផលជាក់ស្តែង បើកឱកាសសហប្រតិបត្តិការរយៈពេលវែងជាច្រើន។ ពីលទ្ធផលនៃកម្មវិធីផ្លាស់ប្តូរលើកទីមួយ ក្នុងឆ្នាំ ២០២៣ និង២០២៤ កងឆ្មាំសមុទ្រវៀតណាមបានជំរុញសកម្មភាពសហប្រតិបត្តិការជាមួយកងកម្លាំងអនុវត្តច្បាប់លើសមុទ្រក្នុងតំបន់ និងលើពិភពលោក គួរឲ្យកត់សម្គាល់ដូចជា៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងការពារឆ្នេសមុទ្រហ្វីលីពីន និងមជ្ឈមណ្ឌលបញ្ជាការសមុទ្រថៃ ការរៀបចំការយាមល្បាតចំនួន ៨ ជាមួយកងឆ្មាំសមុទ្រចិន ការរៀបចំកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម-ចិនលើកទី៣ នៅវៀតណាមឆ្នាំ២០២៣... ជាពិសេស កងឆ្មាំសមុទ្រវៀតណាមតែងតែចែករំលែក និងផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលដោះស្រាយស្ថានការណ៍នៅសមុទ្រទាក់ទងនឹងការស្វែងរក និងជួយសង្គ្រោះ ការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្ម ការរំលោភបំពាន និងបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ជាមួយកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រនៃប្រទេសជាប់នឹងប្រទេសវៀតណាម។
អាចនិយាយបានថា កម្មវិធីជួបប្រាស្រ័យមិត្តភាព “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្ក” បានផ្ញើសាររបស់វៀតណាមទៅកាន់មិត្តអន្តរជាតិថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមដៃជាមួយរដ្ឋាភិបាល ប្រជាជន និងកម្លាំងមានសមត្ថកិច្ចនៃប្រទេសនានាក្នុងការកសាងតំបន់សមុទ្រប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
|
|
លោកឧត្តមសេនីយ៍ទោ Le Quang Dao ថ្លែងក្នុងកិច្ចប្រជុំ |
ចែករំលែកនៅរាត្រី Gala លោកឧត្តមសេនីយ៍ទោ Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាមបានសម្តែងក្តីសង្ឃឹមថា តាមរយៈកម្មវិធីផ្លាស់ប្តូរលើកទីពីរ កងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសនានានឹងមានការយល់ដឹងអំពីគ្នាទៅវិញទៅមក សាមគ្គី និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងសកម្មភាពសហប្រតិបត្តិការ ជាពិសេសក្នុងការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិត ក៏ដូចជាយានយន្ត និងសម្ភារៈបរិក្ខារដោយសារគ្រោះមហន្តរាយធម្មជាតិ រួមចំណែកកសាងសមុទ្រក្នុងតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងអភិវឌ្ឍន៍ ពិតជាការគាំទ្រដ៏គួរឱ្យទុកចិត្តសម្រាប់អង្គការ និងបុគ្គលដែលធ្វើអាជីវកម្មស្របច្បាប់នៅសមុទ្រ។
ក្នុងរាត្រី Gala នេះផងដែរ ប្រតិភូបានមើលបទយកការណ៍ដោយក្រឡេកមើលសកម្មភាពសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពមួយចំនួនរបស់កងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសនានាក្នុងតំបន់ ជាពិសេសសកម្មភាពស្វែងរកជួយសង្គ្រោះនៅសមុទ្រ។ លើសពីនេះ រាត្រី Gala ក៏បង្ហាញនូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ និងរំជួលចិត្ត ដែលបានរៀបរ៉ាប់ដោយមន្ត្រីកងឆ្មាំសមុទ្រដែលបំពេញភារកិច្ចដោយផ្ទាល់ នៅពេលដែលពួកគេមិនខ្លាចគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះអ្នកនេសាទក្នុងគ្រោះមហន្តរាយ។
ទោះបីជាមានភាពខុសប្លែកគ្នាខាងភាសា និងវប្បធម៌ក៏ដោយ ក៏មានលក្ខណៈរួមក្នុងចំណោមកងកម្លាំងអនុវត្តច្បាប់លើសមុទ្រទាំង ៧ ៖ កម្ពុជា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមគឺស្មារតី ទំនួលខុសត្រូវ ការប្តេជ្ញាចិត្តមិនខ្លាចគ្រោះថ្នាក់ក្នុងការស្វែងរក ជួយសង្គ្រោះ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមិនមែនជាប្រពៃណីនៅសមុទ្រ។ នេះក៏ជាស្មារតីសម្តែងយ៉ាងមុតមាំតាមរយៈកម្មវិធីជួបប្រាស្រ័យមិត្តភាព “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្ក” លើកទី២ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ”។
ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់កងកម្លាំងអនុវត្តច្បាប់នៅសមុទ្រនៃប្រទេសនានាក្នុងតំបន់ដើម្បីចែករំលែកមេរៀន បទពិសោធន៍ វិធីសាស្ត្រ និងវិធីអនុវត្តបេសកកម្មស្វែងរក ជួយសង្គ្រោះនៅសមុទ្រប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះ លើកកម្ពស់ចំណងសាមគ្គីភាព ភ្ជាប់ទំនាក់ទំនង បង្កើនការយល់ដឹង ជំរុញការសម្របសម្រួល និងចែករំលែកព័ត៌មាន ដើម្បីរួមដៃគ្នា និងចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសកម្មភាពមនុស្សធម៌អន្តរជាតិ អនុវត្តការងារស្វែងរក ជួយសង្គ្រោះ ជំនះផលវិបាកនៃគ្រោះធម្មជាតិ និងឧប្បត្តិហេតុនៅតំបន់សមុទ្រនានា។/.