អនុវត្តផែនការសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-សហព័ន្ធរុស្ស៊ីប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - នារសៀលថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោកឧត្តមនាវីទោ Aleksandr Peshkov អនុប្រធានអគ្គសេនាធិការនៃបណ្តាកងកម្លាំងរបស់សហព័ន្ធរុស្ស៊ី។
ក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្វាគមន៍លោកឧត្តមនាវីទោ Aleksandr Peshkov អញ្ជើញមកទស្សនកិច្ច និងចូលរួមខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ២០២៤ និងបានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិរុស្ស៊ី ដែលបានគាំទ្រយ៉ាងសកម្មដល់ការតាំងពិព័រណ៍នេះ តាមរយៈការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ និងសហគ្រាសការពារជាតិឈានមុខគេរបស់រុស្ស៊ីមកចូលរួម និងដាក់តាំងបង្ហាញផលិតផល អាស្រ័យលើនេះបានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យរួមនៃការតាំងពិព័រណ៍នេះ។
|
|
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកឧត្តមនាវីទោ Aleksandr Peshkov |
នាពេលខាងមុខ ដើម្បីបន្តរក្សា និងលើកកំពស់គុណភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើថា ភាគីទាំងពីរផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការលើវិស័យការពារជាតិប្រចាំឆ្នាំ។ រក្សាបាននូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។ ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រភេទទ័ព និងថ្នាក់អង្គភាព និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ រុស្ស៊ីបង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រក្រសួងការពារប្រទេសវៀតណាមអនុវត្តខ្លឹមសារនៃឯកសារ “៧០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-សហភាពសូវៀត/សហព័ន្ធរុស្ស៊ី”។
រីឯខ្លួនវិញ លោកឧត្តមនាវីទោ Aleksandr Peshkov បានអបអរសាទរចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានរៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ក្នុងទ្រង់ទ្រាយធំដោយជោគជ័យ ដោយមានការចូលរួមពីប្រទេសជាច្រើន; និងអះអាងថា រុស្ស៊ីមានឆន្ទៈចែករំលែកបទពិសោធន៍ក្នុងការរៀបចំការតាំងពិពណ៌ជាមួយវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា រុស្ស៊ីជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
បកប្រែដោយ Duy Hoan