ទិវាធុរកិច្ចវៀតណាមនៅជប៉ុនឆ្នាំ២០២៤ - ចក្ខុវិស័យរួម ចែករំលែកជោគជ័យ
កប.អនឡាញ - នាថ្ងៃទី៣ ខែធ្នូ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សមាគមធុរកិច្ចវៀតណាមនៅជប៉ុន (VJBA) បានរៀបចំព្រឹត្តិការណ៍ “ទិវាធុរកិច្ចវៀតណាមនៅជប៉ុនឆ្នាំ២០២៤” ក្រោមប្រធានបទ “ចក្ខុវិស័យរួម ចែករំលែកជោគជ័យ”។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងបំណងជំរុញពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌រវាងសហគមន៍ធុរកិច្ចវៀតណាមជាមួយជប៉ុន ព្រមទាំង ក៏បង្កើតឱកាសរឹតបន្តឹងទំនាក់ទំនង និងបង្កើនការតភ្ជាប់ធុរកិច្ចវៀតណាមជាមួយដៃគូជប៉ុនផងដែរ។
|
|
តំណាងធុរកិច្ចចូលរួមព្រឹត្តិការណ៍ “ទិវាធុរកិច្ចវៀតណាមនៅជប៉ុនឆ្នាំ ២០២៤” (រូបថត៖ vnanet.vn) |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន បានវាយតម្លៃថា នេះជាព្រឹត្តិការណ៍សំខាន់ និងមានអត្ថន័យសម្រាប់សមាគមនិយាយដោយឡែក និងសហគមន៍ធុរកិច្ចវៀតណាមនិយាយរួម។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា នាពេលខាងមុខ សមាគមនឹងបង្កើនវត្តមានរបស់ខ្លួន អនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដែលនាំមកនូវផលប្រយោជន៍សម្រាប់សមាជិក ក៏ដូចជាសហគមន៍ ហើយបញ្ជាក់ពីតួនាទីរបស់ធុរកិច្ចវៀតណាមនៅជប៉ុន។
លោកស្រី Tong Kim Giao ប្រធាន VJBA បានឲ្យដឹងថា ឆ្នាំនេះ VJBA កំណត់គោលដៅខ្ពស់ជាងក្នុងការតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ និងមានផែនការរៀបចំដំណើរទស្សនកិច្ចជាច្រើនទៅកាន់វៀតណាម ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ជប៉ុន បង្កើនការបណ្តុះបណ្តាលធនធានមនុស្ស និងបើកទូលាយបណ្តាញអ្នកជំនាញ ដើម្បីជួយធុរកិច្ចនៃភាគីទាំងពីរឆ្លើយតទៅនឹងបញ្ហាប្រឈមថ្មីៗ៕
បកប្រែដោយ Thuy Anh