ថ្លែងមតិក្នុងសិក្ខាសាលា លោក Hoang Minh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានឲ្យដឹងថា បច្ចុប្បន្ន វៀតណាមកំពុងផ្តោតលើការសុក្រិតយន្តការ និងគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ ជាពិសេសយន្តការ និងគោលនយោបាយទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងការគ្រប់គ្រងការស្រាវជ្រាវបច្ចេកវិទ្យាថ្មី ផលិតផលថ្មី និងគំរូអាជីវកម្មថ្មី។

leftcenterrightdel
លោក Hoang Minh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ថ្លែងក្នុងសិក្ខាសាលា

រដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលវៀតណាមកំណត់ថា នវានុវត្តន៍ជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលីនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រវាងវៀតណាម និងអូស្ត្រាលីនិយាយដោយឡែក បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង។ ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីលើគ្រប់ជ្រុងជ្រោយនៅដើមឆ្នាំ២០២៤ បានបើកឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់ប្រទេសទាំងពីរ។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចវិលជុំ និងបច្ចេកវិទ្យាបៃតង បញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រកបដោយចីរភាព...៕

បកប្រែដោយ Thuy Anh