នៅក្នុងកិច្ចប្រជុំនោះ តំណាងភូមិទាំងឡាយនៅសងខាងព្រំដែនបានវាយតម្លៃលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ភាគីទាំងឡាយតែងតែរក្សាទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី ជួយគ្នាទៅវិញទៅមក អភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ និងកសាងទម្រង់ "ព្រំដែនមិត្តភាព និងសុខសាន្តត្រាណ"។ ជំរុញយ៉ាងសកម្មនូវការកសាងចលនាប្រជាជនគ្រប់គ្រងបង្គោលព្រំដែន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ភូមិ រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមព្រំដែន ហើយតែងតែផ្លាស់ប្ដូរ និងផ្ដល់យោបល់អំពីគោលនយោបាយ ដំណោះស្រាយ ដើម្បីអនុវត្តឱ្យបានល្អនូវកម្មវិធីចងសម្ព័ន្ធមេត្រីភាពរវាងប្រជាជននៅសងខាងព្រំដែន។

leftcenterrightdel
មេភូមិ Ka Tup (វៀតណាម) និង Ka Tup លេខ២ (ឡាវ) ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ

នាពេលខាងមុខ ភាគីទទាំងឡាយនឹងបន្តជួយគ្នាផលិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្កើនការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា រួមគ្នាការពារ គ្រប់គ្រង និងកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រៀបចំការបូកសរុបលទ្ធផលនៃការអនុវត្តបទប្បញ្ញត្តិចងសម្ព័ន្ធមេត្រីភាពក្នុងរយៈពេល ២០ ឆ្នាំ។

ទន្ទឹមនឹងនោះ បន្តជំរុញការផ្សព្វផ្សាយ និងចលនាប្រជាជនឲ្យអនុវត្តបានល្អនូវបទប្បញ្ញត្តិចងសម្ព័ន្ធមេត្រីភាព និងច្បាប់ស្តីពីការការពារព្រំដែនវៀតណាមឆ្នាំ ២០២០ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីព្រំដែន ការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន បន្តពង្រឹង និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព “ស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមត” របស់ប្រជាជននៅសងខាងព្រំដែនវៀតណាម-ឡាវ៕

បកប្រែដោយ Thuy Anh