ខេត្ត Ba Ria-Vung Tau ជំរុញការតភ្ជាប់ និងទាក់ទាញការវិនិយោគពីធុរកិច្ចសិង្ហបុរី
កប.អនឡាញ - នាថ្ងៃទី ១៦ ខែតុលា លោក Pham Viet Thanh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau បានទទួលជួបពិភាក្សាការងារជាមួយលោក Pang Te Cheng អគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Ba Ria-Vung Tau និងសិង្ហបុរី មានការអភិវឌ្ឍន៍យ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ។ សិង្ហបូរីស្ថិតក្នុងក្រុមប្រទេសចំនួន ១០ ដែលមានទុនវិនិយោគខ្ពស់ជាងគេនៅខេត្ត Ba Ria-Vung Tau ដែលមាន ៥៥ គម្រោងដែលមានទុនវិនិយោគសរុបប្រហែល ៣ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសេវាកម្មសមុទ្រ កំពង់ផែសមុទ្រ សំភារៈសំណង់ អាហារ មេកានិច។
|
|
លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau ជួបពិភាក្សាការងារជាមួយលោក Pang Te Cheng អគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញ |
លេខាគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau បានចែករំលែកនូវគោលបំណងចង់ឲ្យលោកអគ្គកុងស៊ុល Pang Te Cheng បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អរវាង Ba Ria-Vung Tau និងដៃគូនៅសិង្ហបុរី តភ្ជាប់ធុរកិច្ច និងអ្នកវិនិយោគពីភាគីទាំងពីរ ដើម្បីជំរុញការវិនិយោគនិងធ្វើអាជីវកម្មនៅ Ba Ria-Vung Tau។
លោកអគ្គកុងស៊ុល Pang Te Cheng បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត Ba Ria-Vung Tau ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ ហើយសង្ឃឹមថា ខេត្តនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម និងសាជីវកម្មសិង្ហបុរីក្នុងការវិនិយោគលើវិស័យភស្តុភារ និងថាមពល គាំទ្រយ៉ាងសកម្មដល់ក្រុមហ៊ុន Sembcorp និងក្រុមហ៊ុនសេវាកម្មបច្ចេកទេសប្រេងឧស្ម័ន (PTSC) ដើម្បីអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញនៅសមុទ្រវៀតណាម រួមទាំងតំបន់សមុទ្រ Ba Ria-Vung Tau ផងដែរ៕
បកប្រែដោយ Duy Hoan