សន្និសីទនេះមានការចូលរួមពីអ្នកសារព័ត៌មាន និងអ្នកនិពន្ធទទួលបន្ទុកអាស៊ានមកពីទីភ្នាក់ងារព័ត៌មានជាច្រើន។ សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងបំណងផ្តល់ព័ត៌មានត្រឹមត្រូវ ធ្វើបច្ចុប្បន្នភាពអំពីបញ្ហាថ្មីៗ ព័ត៌មានអំពីកិច្ចសហប្រតិបត្តិការអាស៊ាន ការចូលរួមនិងការរួមចំណែករបស់វៀតណាម ព្រមទាំងដាក់ទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការអាស៊ាននាពេលខាងមុខ ការធ្វើឲ្យសម្បូរបែបនូវខ្លឹមសារផ្សព្វផ្សាយអំពីអាស៊ាន តាមរយៈនោះ រួមចំណែកបន្តលើកកំពស់ការយល់ដឹងរបស់អង្គការ ប្រជាជន និងធុរកិច្ចក្នុងប្រទេសអំពីអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ថ្លែងមតិក្នុងសន្និសីទនេះ លោក Trieu Minh Long ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម បានសង្កត់ធ្ងន់ថា អាស៊ានកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ហើយដើរតួនាទីមជ្ឈភាពក្នុងការដោះស្រាយបញ្ហាជាច្រើនរបស់ពិភពលោក។ វៀតណាមគឺជាសមាជិកសកម្មរបស់អាស៊ាន ហើយកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធី និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាច្រើន ដើម្បីរួមចំណែកពង្រីកតួនាទីរបស់អាស៊ាន រួមចំណែកអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនៃតំបន់ និងពិភពលោក។

នៅក្នុងសន្និសីទ អ្នកសារព័ត៌មាន និងអ្នកនិពន្ធទទួលបន្ទុកអាស៊ាន បានស្តាប់តំណាងក្រសួងការបរទេស បង្ហាញពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាពេលថ្មីៗនេះ។ តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបង្ហាញពីសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ ឱកាស និងយថាទស្សន៍ពីកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ហើយតំណាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជួយគាំទ្រពលករចំណាកស្រុកនៅក្នុងតំបន់៕

បកប្រែដោយ Thuy Anh