នៅទីនេះ ធុរកិច្ចនៃប្រទេសទាំងពីរបានជួបពិភាក្សា ផ្លាស់ប្តូរយោបល់ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ និងការចែកចាយផលិតផលរវាងបណ្ដាធុរកិច្ច។

leftcenterrightdel
ធុរកិច្ចនៃភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

យោងតាមស្ថិតិឆ្នាំ ២០២៣ កូរ៉េខាងត្បូងគឺជាវិនិយោគិនបរទេសធំជាងគេដែលមានដើមទុនវិនិយោគសរុបចំនួន ៨៥.៨ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងចំនួន ៩,៨៦៣ ស្មើនឹង ១៨.៣% នៃទុនវិនិយោគបរទេសសរុបនៅក្នុងប្រទេសវៀតណាម។ កូរ៉េខាងត្បូងក៏ជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាមដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៧៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ និងជាទីផ្សារនាំចេញធំទីបីរបស់វៀតណាម (បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក) ហើយជាទីផ្សារនាំចូលធំទីពីររបស់វៀតណាម (បន្ទាប់ពីប្រទេសចិន)៕

បកប្រែដោយ Thuy Anh