នៅទីក្រុង Copenhagen (ដាណឺម៉ាក) លោក Tran Hong Ha បានទទួលជួបលោក Magnus Johannes Heunicke រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសមភាពយេនឌ័ររបស់ដាណឺម៉ាក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបរិស្ថាន និងវិស័យពាក់ព័ន្ធរវាងវៀតណាម និងដាណឺម៉ាក។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការធ្វើសកម្មភាពរួមវៀតណាម-ដាណឺម៉ាក ដំណាក់កាល ២០២៤-២០២៥ ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របៃតង និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយបន្ទាប់ពីវាត្រូវបានអនុម័ត បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់គ្រងរដ្ឋ ជាពិសេសរវាងក្រសួងទទួលបន្ទុកធនធានធម្មជាតិ និងអាកាសធាតុនៃប្រទេសទាំងពីរ តភ្ជាប់ធុរកិច្ច និងមូលដ្ឋាននៃប្រទេសទាំងពីរក្នុងការខិតខំប្រឹងប្រែងរួមដើម្បីជំរុញការធ្វើបរិវត្តកម្មបៃតង។

leftcenterrightdel
លោក Tran Hong Ha និងលោក Magnus Johannes Heunicke (រូបថត៖ dangcongsan.vn)

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការការពារបរិស្ថាន និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ប្រព្រឹត្តិកម្មសំណល់ (ជាពិសេសទឹកសំណល់ និងសំណល់ប្លាស្ទិក) ការគ្រប់គ្រងការបំពុល។ ដាណឺម៉ាក នឹងជួយគាំទ្រវៀតណាមក្នុងការលើកកម្ពស់ភាពធន់នៃសហគមន៍ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។

ទាក់ទិននឹងកិច្ចប្រជុំកំពូលលើកទី៤ នៃវេទិកាភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកល (P4G) ឆ្នាំ២០២៥ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ដាណឺម៉ាកគាំទ្រខ្លឹមសារ និងសំណើរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម និងគាំទ្រវៀតណាមក្នុងការកសាងប្រធានបទ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំ។

រីឯខ្លួនវិញ លោក Magnus Johannes Heunicke បានអះអាងថា ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របៃតងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ រវាងវៀតណាម និងដាណឺម៉ាកមានអត្ថន័យដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មបៃតង ការបរិវត្តកម្មថាមពល និងការការពារបរិស្ថាន ហើយអះអាងថា ដាណឺម៉ាកគាំទ្រសំណើរបស់ភាគីវៀតណាមទាក់ទងនឹងកិច្ចប្រជុំកំពូល P4G៕

បកប្រែដោយ Thuy Anh