ប៉ុស្តិ៍ទូរទស្សន៍អាមេរិកបានសន្និដ្ឋានអំពីសក្ដានុពលវៀតណាមបានតម្លើងថ្នាក់ទៅកាន់ទីផ្សារទើបលេចឡើងថ្មី
កប.អនឡាញ- នៅថ្ងៃទី ២៨ ខែតុលា ប៉ុស្តិ៍ទូរទស្សន៍ CNBC (អាមេរិក) បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា ទីផ្សារភាគហ៊ុនរបស់វៀតណាមនឹងបានតម្លើងថ្នាក់ទៅកាន់ទីផ្សារទើបលេចឡើងថ្មីនាពេលឆាប់ៗ។
វៀតណាមកំពុងស្ថិតក្នុងបញ្ជីតម្លើងថ្នាក់ទីផ្សារទើបលេចឡើងថ្មីបានតាមដានដោយ FTSE Russell ពីឆ្នាំ ២០១៨។ នៅដើមខែតុលា FTSE Russell ឲ្យដឹងថា នៅតែរក្សាវៀតណាមក្នុងបញ្ជីតាមដាននេះ។ FTSE Russell បានសង្កត់ធ្ងន់លើការគាំទ្ររបស់រដ្ឋាភិបាលវៀតណាមចំពោះកំណែទម្រង់ទីផ្សារ ក៏ដូចជាការលើកសំណើបន្ថែមទៀតសម្រាប់ការជួបជុំរវាងអាជ្ញាធរមូលដ្ឋាន និងវិនិយោគិនបរទេស។ ការតម្លើងថ្នាក់ទៅទីផ្សារទើបលេចឡើងថ្មីត្រូវបានគេរំពឹងថានឹងជួយទីផ្សារហិរញ្ញវត្ថុវៀតណាមទទួលបានរាប់ពាន់លានដុល្លារពីមូលនិធិសកល។
|
|
វិនិយោគិនតាមដានទីផ្សារភាគហ៊ុននៅផ្សារមូលបត្រទីក្រុងហូជីមិញ (HOSE) (រូបថត៖ vnanet.vn) |
ជាមួយនឹងលទ្ធផលកំណើន GDP ៦.៨៨% ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ ក្រុមអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) សាកលវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិហាណូយបានព្យាករណ៍អំពីគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី ៦.៥% - ៦.៧% សម្រាប់ពេញមួយឆ្នាំដែលកំណត់ដោយរដ្ឋសភា។ សម្បីតែកំណើនសេដ្ឋកិច្ចរបស់វៀតណាមអាចលើសពី ៦.៨% ក្នុងឆ្នាំ។
លោកស្រី Christine Phillpotts នៅក្រុមហ៊ុន Ariel Investments បានចែករំលែកជាមួយទូរទស្សន៍ CNBC ថា ប្រទេសនានាដូចជាប្រទេសវៀតណាមកំពុងស្ថិតក្នុងស្ថានភាពអំណោយផលដោយសារតែបំណុលបរទេសទាប។ ដូច្នេះ វៀតណាមក្លាយជាទីតាំងមានសុវត្ថិភាពសម្រាប់ការវិនិយោគ។
គួរកត់សម្គាល់ថា រដ្ឋាភិបាលវៀតណាមក៏ជំរុញការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (AI) ទាញយកភាពខ្លាំងក្នុងការដំឡើង សាកល្បង... ដើម្បីបំពេញតម្រូវការបន្ទះឈីបសកល។ យុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្ត AI ដល់ឆ្នាំ ២០៣០ ក៏បានកំណត់គោលដៅវៀតណាមក្លាយជាមជ្ឈមណ្ឌលនវានុវត្ដន៍ បង្កើនដំណោះស្រាយ និងកម្មវិធី AI ក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក៕
បកប្រែដោយ Pham Diep