leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn)

យោងតាមប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh ក្នុងឆ្នាំ ២០២៣-២០២៤ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភាដើម្បីពិចារណា និងអនុម័តលើគម្រោងច្បាប់សំខាន់ៗជាច្រើនដែលទាក់ទងដោយផ្ទាល់ទៅនឹងការគ្រប់គ្រងទីផ្សារអចលនទ្រព្យ និងការអភិវឌ្ឍលំនៅឋានសង្គមជាដើម។ គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានផ្តល់អនុសាសន៍ឱ្យរដ្ឋសភាពិចារណា និងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបន្តលើកកម្ពស់លំនៅឋានសង្គមកិច្ច បង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងច្បាប់ជាក់ស្តែង ការគ្រប់គ្រងទីផ្សារអចលនវត្ថុ និងការអភិវឌ្ឍលំនៅឋានសង្គម ដោយផ្អែកលើលទ្ធផលត្រួតពិនិត្យ ផ្តោតលើភារកិច្ចនិងដំណោះស្រាយអនុវត្តន៍ច្បាប់ថ្មីដែលត្រូវបានចេញផ្សាយជាធរមាន៖

“មានវិធានការបទប្បញ្ញត្តិដើម្បីធ្វើពិពិធកម្មផលិតផល សម្រាប់ទីផ្សារអចលនទ្រព្យដើម្បីសម្របសម្រួលការផ្គត់ផ្គង់ និងតម្រូវការ។ ការផ្គត់ផ្គង់អចលនទ្រព្យត្រូវតែសមស្របនឹងប្រាក់ចំណូលរបស់ប្រជាជនភាគច្រើន បំពេញតម្រូវការលំនៅឋានដើម្បីធានាសន្តិសុខសង្គម។ ជាមួយគ្នានោះ ផ្តោតលើការសុក្រិតនូវយន្តការគោលនយោបាយសង្គមស្តីពីលំនៅឋាន បែងចែកដើមទុនថវិការដ្ឋឱ្យបានគ្រប់គ្រាន់ និងស្រាវជ្រាវគោលនយោ បាយសម្រាប់ឧបត្ថម្ភផ្ទាល់ជូនប្រជាជនដោយផ្ទាល់”។

គណៈប្រតិភូជាច្រើនរូបក៏បានស្នើទៅរដ្ឋាភិបាល ធ្វើការស្រាវជ្រាវ និងអនុវត្តវិធានការខ្លាំង ដើម្បីគ្រប់គ្រងស្ថានភាពបពណ្តាក់ទុនលកដូរអចលនទ្រព្យ ធានាឱ្យទីផ្សារអចលនទ្រព្យមានការអភិវឌ្ឍប្រកបដោយតម្លាភាពនិរន្តរភាព៕

តាម vovworld.vn