កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ីស្រាអែល៖ មូលដ្ឋានគ្រឹះ ពង្រឹងពាណិជ្ជកម្មទ្វេភាគី
នាថ្ងៃទី ១១ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាឧទ្ទេសនាមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ីស្រាអែល (VIFTA)។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងហាណូយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មអ៊ីស្រាអែលប្រចាំនៅវៀតណាម សម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាម (VCCI)។
|
|
កម្មវិធីឧទ្ទេសនាមកិច្ចព្រមព្រៀង VIFTA នៅទីក្រុងហាណូយ (រូបថត៖ Gia Thanh/baoquocte) |
លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានធ្វើអត្ថាធិប្បាយថា ទំនាក់ទំនងវៀតណាម - អ៊ីស្រាអ៊ែល បានពង្រីកនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម និងអ៊ីស្រាអែលសម្រេចបាន ២.៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលនាំចេញដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរមិនមានលក្ខណៈប្រកួតប្រជែងនោះទេ ប៉ុន្តែបំពេញបន្ថែមគ្នាទៅវិញទៅមក បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម-អ៊ីស្រាអែល។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល (VIFTA) នឹងបង្កើតលក្ខខណ្ឌដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសកម្មភាពផ្លាស់ប្តូរជាច្រើនទៀត។
VIFTA ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដោយមានការសន្យាកាត់បន្ថយពន្ធ ៨៥% ពីភាគីវៀតណាម និង ៩២% ពីភាគីអ៊ីស្រាអែល។ វិស័យសហប្រតិបត្តិការសំខាន់ៗរួមមាន បច្ចេកវិទ្យាកសិកម្ម ការគ្រប់គ្រងធនធានទឹក និងថាមពលកកើតឡើងវិញ។ VIFTA ក៏កាត់បន្ថយរបាំងផ្លូវច្បាប់ នាំមកនូវទំនុកចិត្តកាន់តែខ្លាំងដល់វិនិយោគិនផងដែរ៕
តាម vovworld.vn