ភ្លាមៗនោះ លោក Ivan Sergeevich Nesterov ភារធារីសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម រួមជាមួយគណៈប្រតិភូ និងបុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងហាណូយ បានរៀបចំពិធីប្រគល់ជំនួយចំនួន ៣៥ តោនដល់ភាគីវៀតណាម។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធរុស្ស៊ី លោក Nesterov បានផ្ញើសាររំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះផលវិបាកនៃព្យុះលេខ ៣ នៅភាគខាងជើងវៀតណាម។ ការប្រគល់ជំនួយមនុស្សធម៌ចំនួន ៣៥ តោនរបស់រុស្ស៊ីដល់ជនរងគ្រោះ គឺបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ។ លោក Nesterov ជឿជាក់ថា ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី នឹងជួយប្រជាជនវៀតណាម ដែលរងគ្រោះដោយព្យុះលេខ ៣ ឲ្យវិលទៅរកជីវិតធម្មតាឡើងវិញក្នុងពេលឆាប់ៗនេះ

leftcenterrightdel
ពិធីប្រគល់ជំនួយ ៣៥ តោន របស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដល់ប្រទេសវៀតណាម ប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Noi Bai

* នាថ្ងៃដដែល ស្ថានទូតកាណាដាប្រចាំនៅវៀតណាមបានប្រកាសថា កាណាដាបានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥៦០០០០ ដុល្លារកាណាដា ដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីព្យុះលេខ៣។

យោងតាមលោក Shawn Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ការគាំទ្រនេះរួមមានការគាំទ្រសម្រាប់អង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងកាកបាទក្រហម ដើម្បីបំពេញតម្រូវការបន្ទាន់។ កាណាដានឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានការណ៍ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពគាំទ្រប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh