បច្ចុប្បន្ន ខេត្ត Dong Nai មានប្រទេស និងដែនដីចំនួន ៤៥ ដែលវិនិយោគលើការផលិត និងអាជីវកម្មដោយមានគម្រោងជិត ១,៧០០ ដោយមានទុនចុះបញ្ជីសរុបជិត ៣៥ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ធុរកិច្ចអាល្លឺម៉ង់មានគម្រោងចំនួន ១២ ដែលមានទុនវិនិយោគសរុបជិត ៣០០ លានដុល្លារ។

leftcenterrightdel
លោកស្រី Nguyen Thi Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai ទទួលជួបលោក Christopher Scholl (រូបថត៖ dongnai.gov.vn)

នៅក្នុងជំនួបនេះ លោក Scholl បានឲ្យដឹងថា ធុរកិច្ចអាល្លឺម៉ង់ជាច្រើនបានយកចិត្តទុកដាក់លើគម្រោងថាមពលកកើតឡើងវិញ និងព័ត៌មានអំពីការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់របស់ខេត្ត Dong Nai ក៏ដូចជាសមត្ថភាពក្នុងការបំពេញតម្រូវការកម្លាំងពលករសម្រាប់ធុរកិច្ចនៅពេលមកវិនិយោគ និងធ្វើអាជីវកម្មនៅខេត្ត...

ថ្នាក់ដឹកនាំខេត្ត Dong Nai បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ក្រុមបេសកកម្ម ហើយសង្ឃឹមថាស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំនៅទីក្រុងហូជីមិញនឹងបន្តជាស្ពានមានប្រសិទ្ធភាព និងផ្ដោតលើការណែនាំឲ្យធុរកិច្ចអាល្លឺម៉ង់មកស្វែងយល់ និងវិនិយោគនៅខេត្ត Dong Nai Nai នាពេលខាងមុខ៕

បកប្រែដោយ Thuy Anh