វៀតណាម និងគុយបា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការច្បាប់យោធា និងការពារជាតិ
កប.អនឡាញ - នាថ្ងៃទី ៨ តុលា នៅទីក្រុងហាណូយ គណៈប្រតិភូនាយកដ្ឋាននិតិកម្ម ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Han Manh Thang ប្រធាននាយកដ្ឋាន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាយកដ្ឋាននិតិកម្ម ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដឹកនាំដោយលោកវរសេនីយ៍ឯកបម្រុង Gema Calvino Santana ប្រធាននាយកដ្ឋាន។
ភាគីទាំងពីរបានពិភាក្សាអំពីរចនាសម្ព័ន្ធ មុខងារ ភារកិច្ច និងសកម្មភាពរបស់ស្ថាប័ននីមួយៗ; ដំណើរការនៃការតាក់តែងឯកសារច្បាប់ តួនាទីរបស់ស្ថាប័ននីមួយៗ ក្នុងការតាក់តែងឯកសារច្បាប់នៃកងទ័ពរបស់ប្រទេសនីមួយៗ; ឯកសារអន្តរជាតិទាក់ទិននឹងវិស័យយោធា និងការពារជាតិ។ល។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងច្បាប់យោធា និងការពារជាតិ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តភារកិច្ច។
|
|
ភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍ |
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ដោយទទួលសិទ្ធិពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធា និងការពារជាតិរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា៕
បកប្រែដោយ Huyen Trang