leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោកវរសេនីយ៍ឯក Low Teck Loong

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-សិង្ហបុរីនាពេលថ្មីៗនេះ បានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រក្សាយន្តការសន្ទនាប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ លោកវរសេនីយ៍ឯក Low Teck Loong បន្តអនុវត្តការងារសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារប្រទេសសិង្ហបុរី  និងអះអាងថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទ សិក្ខាសាលា និងវេទិកាដែលរៀបចំដោយសិង្ហបុរី ព្រមទាំងសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់លោកវរសេនីយ៍ឯក Low Teck Loong មានអាណត្តិការងារប្រកបដោយជោគជ័យនៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Low Teck Loong

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Low Teck Loong បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិសិង្ហបុរី និងក្រសួងការពារប្រទេសសិង្ហបុរី និងអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី៕

បកប្រែដោយ Duy Hoan