leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
គ្រូពេទ្យយោធានៃប្រទេសទាំងពីរពិនិត្យ និងផ្តល់យោបល់ជូនប្រជាជននៅស្រុក Moc Chau ខេត្ត Son La

ក្នុងរយៈពេល ៣ ថ្ងៃនៃការអនុវត្តកម្មវិធី គ្រូពេទ្យយោធានៃប្រទេសទាំងពីរបានរៀបចំការពិនិត្យ ព្យាបាលជំងឺ និងថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋសរុបចំនួន ២០១៥ នាក់ នៅតំបន់ព្រំដែននៃស្រុក Sop Bao (ខេត្ត Houaphanh ប្រទេសឡាវ) និងស្រុក Moc Chau (ខេត្ត Son La)។ នៅតាមកន្លែងពិនិត្យនានា កងកម្លាំងពេទ្យយោធាវៀតណាមដែលមានសមាសភាពស្នូលជាកម្មាភិបាល បុគ្គលិកដែលមានសមត្ថភាពជំនាញ និងបទពិសោធន៍មកពីមន្ទីរពេទ្យយោធលេខ៦ (យោធភូមិភាគទី២) និងមន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ បានសម្របសម្រួលជាមួយក្រុមការងារពេទ្យយោធាឡាវចំនួន ៣៥ នាក់ អនុវត្តការត្រួតពិនិត្យជំងឺជូនប្រជាពលរដ្ឋ។ ក្នុងដំណើរការពិនិត្យ គ្រូពេទ្យយោធានៃប្រទេសទាំងពីរបានផ្សព្វផ្សាយ ណែនាំប្រជាជនអំពីវិធីថែទាំសុខភាព បង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺទូទៅ និងជំងឺរាតត្បាត និងថែរក្សាសុខភាពកុមារ។ ប្រជាជនមួយចំនួននៅពេលពិនិត្យ ត្រូវបានរកឃើញថាមានជំងឺគ្រោះថ្នាក់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីបន្តព្យាបាល។ ទន្ទឹមនឹងការចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ កងកម្លាំងពេទ្យយោធាវៀតណាមបានប្រគល់មណ្ឌលសុខាភិបាល និងអាជ្ញាធរមូលដ្ឋាននូវអំណោយដ៏មានតម្លៃជាច្រើន ដើម្បីបម្រើការថែទាំ និងការពារសុខភាពជូនប្រជាជន។

leftcenterrightdel
 

leftcenterrightdel
ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យយោធានៃប្រទេសទាំងពីរចុះសួរសុខទុក្ខ និងជូនអំណោយដល់អ្នកទទួលរបបពីរដ្ឋ នៅឃុំ Long Sap ស្រុក Moc Chau ខេត្ត Son La

សកម្មភាពពិនិត្យ ព្យាបាលជំងឺ ការផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជននៅតំបន់ព្រំដែនវៀតណាម-ឡាវ ដោយកងកម្លាំងពេទ្យយោធានៃប្រទេសទាំងពីរ រួមចំណែកក្នុងការពិនិត្យ និងរកឃើញជំងឺទូទៅ ព្រមទាំងផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំ និងការការពារសុខភាព ការការពារជំងឺរាតត្បាត សម្រាប់ប្រជាជននៅតំបន់ព្រំដែន។ នេះជាឱកាសសម្រាប់កម្មាភិបាល និងបុគ្គលិកពេទ្យយោធានៃប្រទេសទាំងពីរបានផ្លាស់ប្តូរ ចែករំលែក និងស្វែងយល់បទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងប្រតិបត្តិការពេទ្យ និងការងាររៀបចំពេទ្យយោធាក្នុងលក្ខខណ្ឌជាក់លាក់ បង្កើនស្មារតីសាមគ្គីភាព រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជន កងទ័ព និងវិស័យពេទ្យយោធានៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan