នៅក្នុងសន្និសីទ ប្រតិភូបានផ្តោតសំខាន់លើការផ្លាស់ប្តូរខ្លឹមសារស្តីពី៖ ការការពារព្រំដែនរួមចំណែកជាក់ស្តែងក្នុងការកសាង និងការពារប្រទេសនៅព្រំដែនគោកវៀតណាម-ឡាវ; ស្ថានភាពជាក់ស្តែងនិងបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាដែលកើតឡើងក្នុងការគ្រប់គ្រងព្រំដែនគោកវៀតណាម-ឡាវរបស់កងទ័ពការពារព្រំដែននាពេលកន្លងមកនេះ; ទិសដៅអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែនគោកវៀតណាម-ឡាវ។

leftcenterrightdel
ប្រតិភូចូលរួមសន្និសីទ

ថ្លែងមតិក្នុងសន្និសីទនេះ លោក Vu Thanh Mai អនុប្រធានគណៈឃោសនានិងអប់រំមជ្ឈិមបានស្នើថា នាពេលខាងមុខ គ្រប់លំដាប់ថ្នាក់ ស្ថាប័ននិងមូលដ្ឋាននានានៅតំបន់ព្រំដែនត្រូវបន្តផ្លាស់ថ្មី និងធ្វើពិពិធកម្មខ្លឹមសារ និងវិធីសាស្រ្តឃោសនា បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តកម្មឌីជីថល ដោយផ្តោតលើការឃោសនាជាភាសានៃបណ្តាជនជាតិដែលរស់នៅតាមតំបន់ព្រំដែន ពង្រីកបន្ថែមទៀតនូវលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងការបំពេញភារកិច្ច រក្សាកិច្ចសហការរវាងកងកម្លាំងនានាក្នុងការឃោសនា និងអប់រំប្រកបដោយទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ។ល៕

បកប្រែដោយ Thuy Anh