កងឆ្មាំសមុទ្រឥណ្ឌូនេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria - Vung Tau
កប.អនឡាញ - នាថ្ងៃទី ៨ ខែតុលា នាវា KN Pulau Dana 323 របស់កងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ដែលត្រូវបានដឹកនាំដោយលោកវរសេនីយ៍ទោ Umar Dhani ប្រធាននាវា បានចូលចតនៅកំពង់ផែ PTSC ក្នុងទីក្រុង Vung Tau ដោយចាប់ផ្តើមដំណើរទស្សនកិច្ចនៅខេត្ត Ba Ria-Vung ក្នុងរយៈពេលចំនួន ៤ ថ្ងៃ។ អញ្ជើញចូលរួមទទួលស្វាគមន៍នាវា KN Pulau Dana 323 មានលោកវរសេនីយ៍ឯក Nguyen Minh Khanh មេបញ្ជាការរង នាយសេនាធិការតំបន់កងឆ្មាំសមុទ្រលេខ៣ ប្រតិភូនៃស្ថាប័នមួយចំនួននៃក្រសួងការពារប្រទេស តំណាងស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ។ល។