អ្នកយកព័ត៌មាន៖ សូមលោកស្រីឲ្យដឹងថា តើការដែល​លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំ AIPA-45 មានះអត្ថន័យដូចម្តេច?

លោកស្រី Le Thu Ha៖ AIPA-45 ប្រព្រឹត្តទៅក្នុងបរិបទដែលអាស៊ានបន្តផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងដំណើរការកសាងសហគមន៍ ខិតខំបំពេញផែនការមេឆ្នាំ២០២៥ រួមជាមួយនឹងការកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការចំនួន៤ លើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការតភ្ជាប់សម្រាប់រយៈពេលបន្ទាប់ ដោយផ្អែកលើការតំរង់ទិសនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្ពោះទៅរក "អាស៊ានមួយខ្លួនទីពឹងខ្លួន ស្វាហាប់ ច្នៃប្រឌិត ប្រកាន់យកប្រជាជនជាស្នូល"។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្រោមប្រធានបទ "អាស៊ាន៖ ជម្រុញការតភ្ជាប់ និងខ្លួនទីពឹងខ្លួន" ប្រទេសឡាវបានពង្រីកតួនាទីដឹកនាំ និងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំងបី នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

ក្នុងបរិបទនោះ ការដែលលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញចូលរួម AIPA-45 មានអត្ថន័យសំខាន់ បង្ហាញពីការចូលរួមយ៉ាងសកម្ម វិជ្ជមាន និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម ដែលរួមជាមួយសភានៃប្រទេសជាសមាជិក ពង្រឹងតួនាទីមជ្ឈភាព សាមគ្គីភាព និងឯកភាពក្នុងអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុក និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាមួយសភានៃបណ្តាប្រទេសទាំងក្នុង និងក្រៅតំបន់ លើកកម្ពស់ការទទួលខុសត្រូវ និងតួនាទីរបស់ AIPA ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដាក់ចេញគំនិតផ្តួចផ្តើមដ៏មានតម្លៃជាច្រើនដើម្បីចែករំលែក និងគាំទ្ររដ្ឋាភិបាលនៃប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហាអាទិភាពនៃតំបន់។ ទន្ទឹមនឹងនោះ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកជាក់ស្តែងចំពោះខ្លឹមសាររបស់ AIPA នោះ បង្ហាញអំពីការគាំទ្ររបស់វៀតណាមចំពោះឡាវក្នុងការបំពេញតួនាទីអន្តរជាតិដោយជោគជ័យក្នុងឆ្នាំ២០២៤ រួមទាំងប្រធានអាស៊ាន/AIPA និងរៀបចំដោយជោគជ័យ AIPA-45។

leftcenterrightdel
លោកស្រី Le Thu Ha  អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា

អ្នកយកព័ត៌មាន៖ ប្រធានបទនៃ AIPA-45 គឺ "តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និងកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន" តើលោកស្រីវាយតម្លៃអំពីជម្រើសប្រធានបទនេះយ៉ាងដូចម្តេច?

លោកស្រី Le Thu Ha៖ ប្រធានបទនៃ AIPA-45 “តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និងកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន” គឺស្របនឹងប្រធានបទទូទៅរបស់អាស៊ានក្នុងឆ្នាំនេះគឺ “អាស៊ាន៖ ជម្រុញការតភ្ជាប់ និងខ្លូនទីពឹងខ្លួន” បង្ហាញសាររបស់ AIPA  និងបំណងប្រាថ្នារបស់ប្រទេសម្ចាស់ផ្ទះឡាវក្នុងនាមជាប្រធានអាស៊ាន និងជាប្រធាន AIPA ក្នុងការពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជារវាងអាស៊ាន និងដៃគូខាងក្រៅ បង្រួមគម្លាតអភិវឌ្ឍន៍ ជំរុញការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងប្រកបដោយចីរភាព ពង្រឹងការសន្យារួមក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងចាប់យកឱកាសដើម្បីឆ្ពោះទៅរកសហគមន៍អាស៊ានដែលភាពធន់ ភាពស្អិតរមួត វិបុលភាព ដោយយកប្រជាជនជាមជ្ឈភាព។ ដើម្បីសម្រេចបាននូវសសរស្តម្ភទាំងពីរនៃ "ការតភ្ជាប់" និង "កំណើនយ៉ាងទូលំទូលាយ" សភាសមាជិក AIPA ចាំបាច់ត្រូវកសាងកម្លាំងបូកសរុប និងរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានក្នុងវិស័យនីតិប្បញ្ញត្តិ ជម្រុញការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីគោលដៅនៃកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន។

អ្នកយកព័ត៌មាន៖ នេះក៏ជាលើកទីមួយដែលលោកTran Thanh Man អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ ក្នុងឋានៈជាប្រធានរដ្ឋសភា។ តើប្រកានេះមានមានអត្ថន័យដូចម្តេច?

លោកស្រី Le Thu Ha៖ ដំណើរទស្សនៈកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម គឺជាការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សទាំងពីរ និងសេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ លោក Thongloun Sisoulith អគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ (ខែកញ្ញា ឆ្នាំ២០២៤) និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម (ខែកក្កដា ឆ្នាំ២០២៤)។ ដំណើរទស្សនកិច្ចជាថ្មីម្តងទៀតបានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុត និងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ និងអះអាងការគាំទ្រយ៉ាងខ្លាំងក្លា និងទូលំទូលាយរបស់វៀតណាមចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី ការការពារ និងកសាងប្រទេសឡាវ; ទន្ទឹមនឹងនោះ បង្ហាញពីការជឿទុកចិត្ត និងការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រធានរដ្ឋសភាទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សា និងឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្តែង ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត  ផ្លាស់ប្តូរ និងសំរបសំរួលគោលជំហរលើបញ្ហាយុទ្ធសាស្ត្ររបស់តំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។

អ្នកយកព័ត៌មាន៖ សូមអរគុណ