តំបន់កេរ្ដិ៍ដំណែលជាតិពិសេសកំពែងបុរាណ Quang Tri បានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនូវវីរភាពបដិវត្តន៍ តាមរយៈការតស៊ូប្រយុទ្ធអង់អាចក្លាហានដើម្បីការពារកំពែងបុរាណ និងទីរួមខេត្ដ Quang Tri អស់រយៈពេល ៨១ ថ្ងៃទាំងថ្ងៃទាំងយប់ដ៏កាចសាហាវ (ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែកញ្ញា) ក្នុងឆ្នាំ ១៩៧២ ការរួមចំណែកយ៉ាងសំខាន់ចំពោះជ័យជម្នះលើតុសន្និសីទប៉ារីស បង្កើតកម្លាំងចលករសម្រាប់ការវាយប្រហារទូទៅ និងការក្រោកឈរឡើងនៃនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ។

leftcenterrightdel
 
leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម​ និងប្រតិភូអុជធូបនៅតំបន់កេរ្ដិ៍ដំណែលជាតិពិសេសកំពែងបុរាណ Quang Tri

ក្នុងបរិយាកាសដ៏ឱឡារិក លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងក្រុមការងារបានដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធ និងតបស្នងសងគុណចំពោះការរួមចំណែកយ៉ាងធំធេងរបស់យុទ្ធជនពលី។ បន្ទាប់មក ក្រុមការងារបានបន្តទៅកាន់ទីបញ្ចុះសពយុទ្ធជនពលីផ្លូវលេខ៩ ដែលជាកន្លែងបញ្ចុះសពរបស់យុទ្ធជនពលីជាង ១០.៨០០ នាក់ នៅទូទាំងប្រទេសដែលបានតស៊ូប្រយុទ្ធ និងពលីជីវិតលើផ្លូវលេខ ៩ សមរភូមិ Quang Tri និងប្រទេសឡាវក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះជាតិនិងទទួលបានឯករាជ្យជាតិ។ ក្រុមការងារក៏បានអុជធូប និងដាក់កម្រងផ្កានៅទីបញ្ចុះសពយុទ្ធជនពលីជាតិ Truong Son ។

leftcenterrightdel
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងប្រតិភូអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីផ្លូវលេខ៩

ក្នុងបរិយាកាសដ៏ក្រៀមក្រំ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងក្រុមការងារបានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់យុទ្ធជនពលី សន្យាបន្ដប្រពៃណីរបស់នៃជំនាន់មុន រួបរួមគ្នា រួមសុខរួមទុក្ខ និងខិតខំបំពេញភារកិច្ចឱ្យបានល្អ។

* គួររំលឹកថា មុននេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងក្រុមការងារបានអុជធូប និងដាក់កម្រងផ្កានៅតំបន់អនុស្សាវរីយ៍លោកអគ្គលេខាបក្ស Le Duan នៅឃុំ Trieu Thanh (ស្រុក Trieu Phong ខេត្ដ Quang Tri)៕

បកប្រែដោយ Pham Diep