leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយវរសេនីយ៍ឯក Jiang Bo អនុព័ន្ធការពារចិន

នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកវរសេនីយ៍ឯក Jiang Bo បានពិភាក្សាអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមចិនមកបំពេញទស្សនកិច្ចនៅវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័ន និងអង្គភាពពាក់ព័ន្ធនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីរៀបចំយ៉ាងហ្មត់ចត់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន។

leftcenterrightdel
ទិដ្ឋភាពជំនួប

អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងចិននាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយផ្តោតលើវិស័យដូចខាងក្រោម៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរ ការសន្ទនាគោលនយោបាយការពារជាតិ ...

លោកវរសេនីយ៍ឯក Jiang Bo បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណាយពេលទទួលជួប ពិភាក្សា និងឯកភាពលើកម្មវិធី និងខ្លឹមសារការងារនៃដំណើរទស្សនកិច្ចសំខាន់ៗចំនួនពីរដែលបានលើកឡើងខាងលើ ហើយ​បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារជាតិវៀតណាម ដើម្បីធ្វើឲ្យដំណើរទស្សនកិច្ចទាំងពីរទទួលបានជោគជ័យ។

បកប្រែដោយ Duy Hoan