ក្នុងជំនួប លោក Nguyen Trong Nghia បានស្វាគមន៍លោក Mustapha El Ktiri ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​វៀតណាម និងម៉ារ៉ុក។ លោក Nguyen Trong Nghia បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចការងារនៅប្រទេសម៉ារ៉ុកនៃគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោក Nguyen Trong Nghia ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ​២០២៤។

leftcenterrightdel
លោក Nguyen Trong Nghia ទទួលជួបលោក Mustapha El Ktiri

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក Nguyen Trong Nghia បានសម្តែងនូវមនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនម៉ារ៉ុក និងលោក Mustapha El Ktiri ផ្ទាល់ដែលបានរួមដំណើរជាមួយវៀតណាមក្នុងសង្គ្រាមតស៊ូរំដោះជាតិ និងបង្រួបបង្រួមជាតិ ក៏ដូចជាការកសាងប្រទេសនាសព្វថ្ងៃ។ លោក Nguyen Trong Nghia បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបាននិងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើន។ លោកអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយម៉ារ៉ុក និងសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហការដើម្បីលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

លោក Mustapha El Ktiri បានបញ្ជាក់ពីទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងរឹងមាំរវាងប្រទេសទាំងពីរ ហើយស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស តាមរយៈនោះ រួមចំណែកជំរុញបន្ថែម​ទៀតនូវទំនាក់ទំនងម៉ារ៉ុក-វៀតណាម៕

បកប្រែដោយ Thuy Anh