នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវគោលបំណងចង់ឱ្យសាជីវកម្ម Hyosung បន្តពង្រីកលទ្ធផលនៃការធ្វើអាជីវកម្ម និងពង្រីកការវិនិយោគឆ្ពោះទៅរកគោលដៅថ្មី និងខ្ពស់ជាងនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមនឹងបន្តរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងនានារបស់សាជីវកម្ម វិនិយោគ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផលចំណេញនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសាជីវកម្ម Hyosung យកចិត្តទុកដាក់ជានិច្ចចំពោះការការពារបរិស្ថាន ជំរុញការតភ្ជាប់ជាមួយអង្គភាពអាជីវកម្មក្នុងស្រុក និងធានាសុខុមាលភាពសង្គមសម្រាប់ពលករ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Cho Hyun-joon ប្រធានសាជីវកម្ម Hyosung របស់កូរ៉េខាងត្បូង (រូបថត៖ baochinhphu.vn)

លោក Cho Hyun-joon ប្រធានសាជីវកម្ម Hyosung បានឲ្យដឹងថា Hyosung កំពុងអនុវត្តការប្តេជ្ញាចិត្តដើម្បីកំណត់អនាគតសម្រាប់ ១០០ ឆ្នាំខាងមុខនៅវៀតណាម ដោយរំពឹងថានឹងវិនិយោគបន្ថែម ៤ ពាន់លានដុល្លារអាមេរិក បង្កើតការងារថ្មីប្រហែល ១០ ពាន់ រួមចំណែកបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ នៅពេលខាងមុខ Hyosung បន្តពង្រីកការវិនិយោគលើគម្រោងនានាក្នុងវិស័យ៖ មជ្ឈមណ្ឌលទិន្នន័យ ការផលិតផលិតផលវត្ថុធាតុដើមឧស្សាហកម្មខ្ពស់ រោងចក្រឥន្ធនៈជីវឥន្ធនៈប្រកបដោយនិរន្តរភាព និងការផលិតសរសៃកាបូន។ បច្ចុប្បន្ននេះ Hyosung កំពុងធ្វើការជាមួយសាជីវកម្មប្រេងជាតិ Abu Dhabi (ADNOC) នៃប្រទេសអារ៉ាប់រួម (UAE) ដើម្បីអញ្ជើញជាដៃគូរួមដំណើរ និងវិនិយោគលើគម្រោងនានានៅវៀតណាម៕

បកប្រែដោយ Huyen Trang