លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Gunma និងវៀតណាមនាពេលខាងមុខ និងអនុវត្តក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣។

leftcenterrightdel
លោក Pham Minh Chinh និងលោក Yamamoto Ichita (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អភិបាលខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត Gunma ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមនាពេលកន្លងមក។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរខេត្ត Gunma និងលោក Yamamoto Ichita បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋានរបស់វៀតណាម រួមទាំងខេត្ត Ha Nam តាមរយៈគម្រោងសហប្រតិបត្តិការជាក់លាក់។ លោក Pham Minh Chinh បានអះអាងថា វៀតណាមនឹងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចខេត្ត Gunma ក្នុងការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ លោកស្នើឲ្យខេត្ត Gunma លើកទឹកចិត្តធុរកិច្ចខេត្តមកបណ្តាក់ទុនកាន់តែច្រើននៅវៀតណាមលើវិស័យដែលខេត្តមានប្រៀបខ្លាំង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវប្បធម៌ និងឧស្សាហកម្មវប្បធម៌ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន តភ្ជាប់បណ្ដាសាកលវិទ្យាល័យ Gunma និងវៀតណាម។ល។

លោក Yamamoto Ichita សម្ដែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកអភិបាលខេត្តបានប្រកាសថា ធុរកិច្ចជាច្រើននៃគណៈប្រតិភូ និងធុរកិច្ចជាច្រើនផ្សេងទៀតនៃខេត្ត Gunma ចង់វិនិយោគនៅវៀតណាម ជាពិសេសនៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ លោកអភិបាលខេត្ត Gunma បានឲ្យដឹងថា លោកនឹងបន្តពិភាក្សាជាមួយដៃគូវៀតណាម ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh