១. នៅគ្រប់ដំណាក់កាលនៃបដិវត្តន៍ បក្ស និងរដ្ឋរបស់យើងតែងតែយកចិត្តទុកដាក់ជាពិសេសលើការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ដោយបានចេញនូវសេក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានជាច្រើនលើបញ្ហានេះ ហើយបានដឹកនាំប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល ឲ្យរៀបចំអនុវត្ត និងទទួលបានលទ្ធផលជាច្រើន។ ចំពោះមុខនឹងភាពចាំបាច់ក្នុងការបង្កើនធនធាន និងជំរុញកម្លាំងពីប្រជាជន ដើម្បីនាំប្រទេសឆ្ពោះទៅកាន់យុគសម័យថ្មី ក្រោមការដឹកនាំរបស់បក្ស ការងារទប់ស្តាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយកំពុងប្រឈមមុខនឹងតម្រូវការ និងភារកិច្ចថ្មីៗ និងបន្ទាន់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម

កាលនៅរស់ លោកប្រធានហូជីមិញតែងតែយកចិត្តទុកដាក់លើការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ លោកអ៊ំហូមានដំបូន្មានថា "អំពើពុករលួយ ខ្ជះខ្ជាយ និងការិយាធិបតេយ្យ គឺជាសត្រូវរបស់ប្រជាជន របស់កងទ័ព និងរបស់រដ្ឋាភិបាល"; លោកអ៊ំហូបានចង្អុលបង្ហាញថា "អំពើពុករលួយវាមានគ្រោះថ្នាក់ ប៉ុន្តែការខ្ជះខ្ជាយពេលខ្លះវាមានគ្រោះថ្នាក់ជាងនេះទៀត៖ វាមានគ្រោះថ្នាក់ជាងអំពើពុករលួយព្រោះការខ្ជះខ្ជាយគឺវាជាកើតមានឡើងយ៉ាងច្រើនណាស់..."; «ទោះបីជាការខ្ជះខ្ជាយវាមិនយកលុយសាធារណៈដាក់ក្នុងហោប៉ៅក៏ដោយ ក៏លទ្ធផលនៅតែបង្កគ្រោះថ្នាក់ខ្លាំងសម្រាប់ប្រជាជន និងរដ្ឋាភិបាលដែរ។ ពេលខ្លះវាមានគ្រោះថ្នាក់ជាងអំពៅពុករលួយ; លោកអ៊ំហូបានបញ្ជាក់ជាច្រើនលើកច្រើនសារថា “អ្នកត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ៖ អ្វីដែលអ្នកបរិភោគ ស្លៀកពាក់ និងប្រើប្រាស់នោះវាគឺជាញើស ជាទឹកភ្នែករបស់ប្រជាពលរដ្ឋ។ ត្រូវតែចេះសន្សំសម្ចៃ ថែរក្ស មិនខ្ជះខ្ជាយ; “អំពើរពុករលួយ ខ្ជះខ្ជាយ ការិយាធិបតេយ្យ គឺជា “ខ្មាំងក្នុងចិត្ត” ប្រសិនបើកងទ័ព និងប្រជាជនខិតខំប្រយុទ្ធជាមួយការឈ្លានពានពីបរទេស ប៉ុន្តែភ្លេចការប្រយុទ្ធប្រឆាំងនឹងឈ្លានពានពីផ្ទៃក្នុងនោះគឺមិនបានបំពេញភារកិច្ចរបស់ខ្លួនឡើយ ព្រោះហេតុដូច្នេះហើយ កងទ័ព និងប្រជាជនត្រូវចូលរួមយ៉ាងសកម្មនៅក្នុងចលនានោះ។ មិនត្រឹមតែជាការផ្តល់ដំបូន្មាន រំលឹក និងពិភាក្សាជាប្រចាំអំពីការសន្សំសម្ចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយនោះទេ បើតាមលក្ខណៈទ្រឹស្តី លោកប្រធានហូជីមិញគឺជាគំរូដ៏ភ្លឺស្វាងនៃការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ដែលបានបំផុសគំនិតដល់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ឲ្យខិតខំប្រឡងប្រណាំង ប្រមូលផ្តុំសក្តានុពលនិងកម្លាំង ដើម្បីយកឈ្នះលើអាណានិគម ចក្រពត្តិនិយម រំដោះជាតិ និងឯកភាពប្រទេសជាតិ។

ចាប់តាំងពីអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី រហូតមកដល់ពេលនេះ គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស នៃនីតិកាលទាំងឡាយ បានចេញសេចក្តីណែនាំ សេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានជាច្រើន ស្តីពីការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០០៦ សន្និបាត លើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស (នីតិកាលទី ១០) បានចេញសេចក្តីសម្រេចចិត្តលេខ 04-NQ/TW ស្តីពីការបង្កើនការដឹកនាំរបស់បក្សក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ។ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១២ គណៈកម្មាធិការមជ្ឈិមបក្ស (នីតិកាលទី ១១) បានចេញសេចក្តីសន្និដ្ឋានលេខ 21-KL/TW ស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្ត នៃសន្នបាត លើកទី ៣ គណៈកម្មាធិការមជ្ឈិមបក្ស (នីតិកាលទី១០); នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ គណៈលេខាមជ្ឈិមបក្សបានចេញសេចក្តីណែនាំលេខ 21-CT/TW ស្តីពីការជម្រុញការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ការិយាល័យនយោបាយបានចេញសេចក្តីណែនាំលេខ 27-CT/TW ស្តីពីការបង្កើនការដឹកនាំរបស់បក្សក្នុងការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ ឯកសារនៃមហាសន្និបាត លើកទី១៣ របស់បក្ស បានបញ្ជាក់យ៉ាងច្បាស់ថា “ការងារទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ… មិនទាន់មានការផ្លាស់ប្តូរច្បាស់លាស់។ ការរកឃើញ ចាត់វិធានការចំពោះអំពើពុករលួយ ខ្ជះខ្ជាយនៅតែមានកម្រិតនៅឡើយ។ អំពើពុករលួយ ខ្ជះខ្ជាយ នៅតែធ្ងន់ធ្ងរហើយកាន់តែស្មុគ្រស្មាញ ដែលបានបង្កភាពព្រួយបារម្ភក្នុងសង្គម។ ដោយអនុវត្តគោលនយោបាយរបស់បក្ស គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១០ បានចេញបទបញ្ញត្តិស្តីពីការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយក្នុងឆ្នាំ១៩៩៨។ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយក្នុងឆ្នាំ២០០៥ និងឆ្នាំ២០១៣។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ចែងថា "ស្ថាប័ន អង្គការ និងបុគ្គល ត្រូវតែអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការគ្រប់គ្រងរដ្ឋ"។

អនុវត្តតាមសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស រដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិនៃច្បាប់ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ស្ថាប័ន និងអង្គការនានា ពីមជ្ឈិមចុះមូលដ្ឋាន បានកំណត់នូវការទទួលខុសត្រូវកាន់តែច្បាស់ក្នុងការដឹកនាំរៀបចំអនុវត្តការងារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ អាស្រ័យលើនេះ ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ការទាញយក និងប្រើប្រាស់ធនធានរបស់ប្រទេសត្រូវបានកែលម្អ។ ថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ទាំងការរៀបចំរហូតដល់ការអនុវត្តការប៉ាន់ប្រមាណ និងការទូទាត់; ការទិញសំភារៈបរិក្ខារ ការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិ យានជំនិះ និងឧបករណ៍ការងារនៅក្នុងស្ថាប័ន និងអង្គការ ដែលប្រើប្រាស់ថវិការដ្ឋ ត្រូវគោរពតាមបទដ្ឋាន ស្តង់ដារ និងរបបដែលបានកំណត់; ការគ្រប់គ្រងគម្រោងវិនិយោគដោយប្រើប្រាស់ដើមទុន និងទ្រព្យសកម្មរបស់រដ្ឋ មានការផ្លាស់ប្តូរជាវិជ្ជមាន។ ការរៀបចំឡើងវិញ និងដោះស្រាយផ្ទះ និងដីរបស់រដ្ឋត្រូវបានអនុវត្ត; ការគ្រប់គ្រង និងប្រើប្រាស់ដើមទុន និងទ្រព្យសកម្មរបស់រដ្ឋនៅសហគ្រាស រួមទាំងការយល់ដឹងរបស់ប្រជាជនអំពីការសន្សំសំចៃក្នុងផលិតកម្ម និងការប្រើប្រាស់ បានមើលឃើញការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ លទ្ធផលនៃការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយបានរួមចំណែកក្នុងការជម្រុញកិច្ចការផ្លាស់ប្តូរថ្មីឲ្យសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ។ dដោយសម្រេចបាន និងលើសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមអាណត្តិទាំងឡាយ សូម្បីតែនៅក្នុងបរិបទនៃបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដូចជាជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិជាដើម; ការប្រមូលផ្តុំ គ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព ធានាការពារជាតិសន្តិសុខ កិច្ចការបរទេស សន្តិសុខសង្គម និងសុខុមាលភាពសង្គមរបស់ប្រទេស។

ក្រៅពីលទ្ធផល ការខ្ជះខ្ជាយនៅតែកើតឡើងយ៉ាងច្រើនក្នុងទម្រង់ផ្សេងៗនោះ វាបាននិងកំពុងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនសម្រាប់ការអភិវឌ្ឍន៍។ ជាពិសេស វាបណ្តាលឱ្យមានការថយចុះនៃធនធានមនុស្ស ធនធានហិរញ្ញវត្ថុ កាត់បន្ថយប្រសិទ្ធភាពផលិតកម្ម បង្កើនបន្ទុកចំណាយ បណ្តាលឱ្យបាត់បង់ធនធាន និងបង្កើនគម្លាតរវាងអ្នកមាន និងអ្នកក្រ។ ជាងនេះទៅទៀត ការខ្ជះខ្ជាយក៏បន្ថយការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ បង្កើតរបាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។

ទម្រង់នៃការខ្ជះខ្ជាយមួយចំនួនកំពុងលេចចេញនាពេលបច្ចុប្បន្ននេះរួមមាន៖ គុណភាពនៃការសាងសង់ និងការបំពេញបន្ថែមច្បាប់ មិនស្របតាមតម្រូវការជាក់ស្តែង នៃកិច្ចការផ្លាស់ប្តូរថ្មី ដោយនាំឱ្យមានការពិបាក រាំងស្ទះដល់ការអនុវត្ត ធ្វើឱ្យបាត់បង់ ខ្ជះខ្ជាយធនធានទាំងឡាយ។ ខ្ជះខ្ជាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាស និងបុគ្គលនៅពេលដែលនីតិវិធីរដ្ឋបាលមានភាពលំបាក ហើយសេវាសាធារណៈតាមអ៊ីនធឺណិតមិនមានភាពងាយស្រួលនិងរលូននោះទេ។ ខ្ជះខ្ជាយឱកាសអភិវឌ្ឍន៍របស់មូលដ្ឋាន និងរបស់ប្រទេសជាតិ ដោយសារម៉ាស៊ីនដឹកនាំរបស់រដ្ឋនៅកន្លែងខ្លះ និងពេលខ្លះមិនដំណើរការប្រកបដោយប្រសិទ្ធភាព

កម្មាភិបាលមួយចំនួនខ្វះសមត្ថភាព និងខ្លាចការទទួលខុសត្រូវ; ដោយសារតែគុណភាព ផលិតភាពការងារទាប។ ខ្ជះខ្ជាយធនធានធម្មជាតិ; ខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈដោយសារការគ្រប់គ្រង និងការប្រើប្រាស់គ្មានប្រសិទ្ធភាព រួមទាំងការបញ្ចេញទុនវិនិយោគសាធារណៈ; ការអនុវត្តការរួមភាគហ៊ុន ការដោះស្រាយការដកទុនវិនិយោគរបស់បណ្តាសហគ្រាសរដ្ឋ; ការរៀបចំឡើងវិញ និងដោះស្រាយផ្ទះ និងដីរបស់រដ្ឋ បណ្តាគម្រោងដែលប្រើប្រាស់ដី និងធនធានទឹកច្រើន។ ការអនុវត្តកម្មវិធី គោលដៅជាតិ និងកញ្ចប់ឥណទានដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សន្តិសុខសង្គមភាគច្រើនត្រូវបានអនវត្តយ៉ាងយឺតណាស់។ ការខ្ជះខ្ជាយក្នុងផលិតកម្ម ធ្វើអាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជនកើតឡើងក្នុងទម្រង់ជាច្រើន។

ក្រៅពីមូលហេតុដែលនាំមកនូវទម្រង់ខ្ជះខ្ជាយនីមួយៗនោះ ការអនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងឯកសារច្បាប់ស្តីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយនាពេឡដែលអនុវត្តជាក់ស្តែងនៅមានកម្រិតនៅឡើយ។ ប្រព័ន្ធស្តង់ដារ បទដ្ឋាន របប មួយចំនួនវាមិនទាន់សមស្របនឹងស្ថានភាពជាក់ស្តែងប៉ុន្តែការកែប្រែនិងបំពេញបន្ថែមត្រូវបានអនុវត្តយ៉ាងយឺតយាវៗ។ ការចាត់វិធានការចំពោះការខ្ជះខ្ជាយមិនត្រូវបានលើកកម្ពស់ទេដែលច្រើនតែជាប់ពាក់ព័ន្ធនឹងការការចាត់វិធីចំពោះអំពើពុករលួយ ជាផលវិបាកភ្ជាប់តាម។ មិនទាន់មានចលនាប្រឡងប្រណាំងយ៉ាងទូលំទូលាយលើការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ព្រមទាំងមិនទាន់មានមតិសាធារណៈខ្លាំងក្លាដើម្បីរិះគន់ និងថ្កោលទោសអំពើរខ្ជះខ្ជាយនោះទេ។ ការកសាងវប្បធម៌សន្សំសំចៃ មិនខ្ជះខ្ជាយក្នុងសង្គមមិនទាន់ទទួលការយកចិត្តទុកដាក់នោះទេ។

២. យើងកំពុងប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំប្រទេសចូលទៅក្នុងយុគសម័យនៃការរីកចម្រើនរបស់ជាតិ។ នេះក៏ជាពេលដែលដើម្បីកំណត់អនាគតរបស់យើងផងដែរ។ ដើម្បីចាប់យកឱកាស បំបាត់បញ្ហាប្រឈម បង្កើនយ៉ាងខ្លាំងក្លានូវធានធានថែទាំប្រជាជន ធ្វើឲ្យប្រទេសជាតិរីកចម្រើនក្នុងសម័យបដិវត្តន៍ថ្មី  និងកសាងអនាគតល្អនោះ ការងារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយគឺចាំបាច់ត្រូវតែដាក់ពង្រាយយ៉ាងខ្លាំងក្លា និងស៊ីសង្វាក់គ្នាជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មានការរីករាលដាលយ៉ាងខ្លាំង ក្លាយជាការស្ម័គ្រចិត្ត របស់កម្មាភិបាល បក្ខជន និងប្រជាជននីមួយៗ ជាវប្បធម៌ប្រព្រឹត្តក្នុងយុគសម័យថ្មី; ផ្តោតលើដំណោះស្រាយសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទីមួយ ចាំបាច់ត្រូវឯកភាពលើយល់ដឹងថាការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយគឺជាការប្រយុទ្ធប្រឆាំងនឹង "ខ្មាំងផ្ទៃក្នុង" ដ៏លំបាកនិងស្មុគស្មាញ; គឺជាផ្នែកមួយនៃការតស៊ូប្រយុទ្ធវណ្ណៈ; មានតួនាទីស្មើនឹងការទប់ស្កាត់ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ដើម្បីកសាងបក្សយ៉ាងដ៏រឹងមាំ "ជាសីលធម៌ ជាអរិយធម៌"។ ផ្តោតលើការឃោសនាទូលំទូលាយ បង្កើនការយល់ដឹង និងការទទួលខុសត្រូវក្នុងចំណោមកម្មាភិបាល បក្ខជន ពលករ ជាបឋមគឺការធ្វើជាគំរូរបស់ថ្នាក់ដឹកនាំនៃស្ថាប័ន អង្គការនីមួយៗ បុគ្គលក្នុងវិស័យសាធារណៈ និងឯកជន មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអត្ថន័យ សារៈសំខាន់ និងការទទួលខុសត្រូវក្នុងការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ ការសន្សំសំចៃប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយត្រូវតែបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការសន្យា ផែនការ មានការដឹកនាំ មានគោលដៅជាក់លាក់ និងត្រូវបានអនុវត្តឱ្យបានទៀងទាត់ និងហ្មត់ចត់។ កសាង និងអនុវត្តជាក់ស្តែងនូវយុទ្ធនាការ និងចលនាប្រឡងប្រណាំងលើការអនុវត្តការសន្សំសំចៃប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ បង្កើតបរិយាកាសប្រឡងប្រណាំងដ៏រស់រវើក និងរីករាលដាលពាសពេញក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ការលើកសរសើរ ផ្តល់រង្វាន់ និងពង្រីកគំរូល្អៗក្នុងអនុវត្តសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ត្រូវបានអនុវត្តឲ្យទាន់ពេលវេលា។

ទីពីរ ផ្តោតលើការបំពេញបន្ថែម និងរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់ស្តីពីការទប់ស្កាត់ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ ចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបុគ្គល និងក្រុមដែលមានអំពើរ និងសកម្មភាពបង្កឱ្យបាត់បង់ និងខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈ។ ផ្សព្វផ្សាយបទប្បញ្ញត្តិរបស់បក្ស ដើម្បីកំណត់ជាក់លាក់នូវអំពើរខ្ជះខ្ជាយក្នុងការអនុវត្តភារកិច្ចរបស់កម្មាភិបាល និងបក្ខជន;  កំណត់តួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ  ថ្នាក់ដឹកនាំស្ថាប័ន អង្គការ និងអង្គភាពនានា ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ រៀបចំអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ បន្តស្រាវជ្រាវ និងធ្វើវិសោធនកម្មបទប្បញ្ញត្តិច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយក្នុងទិសដៅបង្កើតមូលដ្ឋានច្បាប់ពេញលេញសម្រាប់ការត្រួតពិនិត្យ ការរកឃើញ និងចាត់វិធានការតឹងរឹងចំពោះអំពើរខ្ជះខ្ជាយ។ កសាងយន្តការដ៏មានប្រសិទ្ធភាពសម្រាប់ការត្រួតពិនិត្យ រកឃើញការខ្ជះខ្ជាយរបស់រណសិរ្សមាតុភូមិ អង្គការមហាជន និងប្រជាជន។ ជំរុញការរកឃើញ និងចាត់វិធានការយ៉ាងតឹងរ៉ឹងលើករណីរំលោភបំពានដែលបណ្តាលឱ្យខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈយ៉ាងច្រើន ក្នុងស្មារតី "ចាត់វិធានការយ៉ឹងតឹងរឹងលើករណីមួយ ដាស់តឿនតំបន់ទាំងមូល និងវិស័យទាំងមូល"។

ទី៣ ផ្តោតលើការដោះស្រាយឱ្យបានហ្មត់ចត់នូវមូលហេតុដែលនាំឱ្យមានការខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈ ធនធានធម្មជាតិ និងធនធានសម្រាប់ថែទាំប្រជាជន និងអភិវឌ្ឍប្រទេស។ ការផ្តោតសំខាន់គឺ៖ (i) ផ្លាស់ប្តូរយ៉ាងខ្លាំងលើការងារសាងសង់ បំពេញបន្ថែម និងអនុវត្តច្បាប់ ដោយចាត់ទុកថានេះជាកត្តាសំខាន់ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ។ ជាពិសេស ការកសាងច្បាប់ត្រូវតែផ្តើមមកពីការអនុវត្តជាក់ស្តែង។ ដោយធ្វើផង និងដកបទពិសោធន៍ផង; ប្រកាន់យកប្រជាជន និងសហគ្រាសជាស្នូល  ដោះស្រាយការលំបាក និងឧបសគ្គ ជម្រះធនធាន ដោះស្រាយជំនះឧបសគ្គ ពង្រីកលំហ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍន៍។ វាយតម្លៃឱ្យបានទៀងទាត់នូវប្រសិទ្ធភាព និងគុណភាពនៃគោលនយោបាយ បន្ទាប់ពីបានប្រកាសឱ្យប្រើដើម្បីកែតម្រូវភាពខ្វះខាត និងកាត់បន្ថយការបាត់បង់ និងខ្ជះខ្ជាយធនធាន។ ពិនិត្យ និងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានសេដ្ឋកិច្ច-បច្ចេកទេសដែលលែងស្របនឹងការអនុវត្តជាក់ស្តែងក្នុងអភិវឌ្ឍន៍របស់ប្រទេស។ បំពេញបន្ថែមបទប្បញ្ញត្តិទាក់ទងនឹងការចាត់វិធានការចំពោះអំពើរខ្ជះខ្ជាយ; បទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ; មានច្បាប់ជាក់លាក់ក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថល បង្កើតផ្លាស់ប្តូរដោយព្រមៗគ្នាដើម្បីកាត់បន្ថយខ្ជះខ្ជាយ (ii) ធ្វើកំណែទម្រង់ជាដាច់ខាត កាត់បន្ថយនីតិវិធីរដ្ឋបាល និងការចំណាយ របស់ប្រជាជន និងសហគ្រាស។ ប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ។ (iii) ប្រើប្រាស់ធានធានធម្មជាតិ ធនធានមនុស្ស ធនធានសម្ភារៈប្រកបដោយប្រសិទ្ធភាព បង្កើននិរន្តរភាព បង្កើនប្រសិទ្ធភាពដំណើរការការងារ; បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល។ ដោះស្រាយបញ្ហាដែលនៅសេសសល់របស់គម្រោងជាតិសំខាន់ៗ និងគម្រោងដែលមានប្រសិទ្ធភាពទាប ដែលបណ្តាលឱ្យមានការបាត់បង់ និងខ្ជះខ្ជាយយ៉ាងច្រើន រួមទាំងធនាគារពាណិជ្ជកម្មខ្សោយ។ ឆាប់បញ្ចប់ការរួមភាគហ៊ុន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់សហគ្រាសរដ្ឋ។ បូកសរុប និងពង្រីកបទពិសោធន៍ក្នុងការអនុវត្តគម្រោងខ្សែ 500kV (Quang Binh) - Pho Noi (Hung Yen) ដើម្បីកាត់បន្ថយពេលវេលាអនុវត្តគម្រោងវិនិយោគសាធារណៈសំខាន់ៗ ផ្លូវល្បឿនលឿន គម្រោងសំខាន់ៗ អន្តរតំបន់ គម្រោងដែលមានឥទ្ធិពល។ (iv) ផ្តោតលើការកសាង និងសម្រួលម៉ាស៊ីនដឹកនាំអង្គការបក្ស រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ កសាងជួរកម្មាភិបាល ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យមានគុណភាព សមត្ថភាព និងកិត្យានុភាពគ្រប់គ្រាន់ ស្របទៅនឹងភារកិច្ចរបស់ខ្លួនក្នុងស្ថានភាពថ្មី។ មានដំណោះស្រាយជាក់លាក់ដើម្បីបង្កើនផលិតភាពការងារ និងលើកកំពស់តម្លៃពលកម្មវៀតណាមក្នុងដំណាក់កាលថ្មី។

ទី៤-កសាងវប្បធម៌ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ នាំយកការអនុវត្តការសន្សំសំចៃប្រយុទ្ធប្រឆាំងនឹងខ្ជះខ្ជាយក្លាយជាការ "ស្ម័គ្រចិត្ត" "ជាការហូបចុកស្នាក់នៅប្រចាំថ្ងៃ"។ កសាងវប្បធម៌សន្សំសំចៃប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយនៅក្នុងស្ថាប៍ន និងអង្គការនានា; លើកទឹកចិត្តប្រជាជនឱ្យបង្កើនការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ បង្កើតទម្លាប់ឱ្យតម្លៃទ្រព្យសម្បត្តិរបស់រដ្ឋ ការខិតខំប្រឹងប្រែងរបស់ប្រជាជន ការរួមចំណែករបស់សមហភាព និងការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ; ចាត់ទុកការសន្សំសំចៃប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយជាកិច្ចការប្រចាំថ្ងៃ។ អនុវត្តរាល់ដំណោះស្រាយដើម្បីកសាងវប្បធម៌សន្សំសំចៃ មានយល់ដឹងអំពីការសន្សំសំចៃ។ មានគំនិតធ្វើការបែបវិទ្យាសាស្ត្រ គ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព បង្កើតទំនួលខុសត្រូវលើសីលធម៌សង្គមដែលផ្សារភ្ជាប់នឹងការអនុវត្តវិន័យយ៉ាងតឹងរ៉ឹង។

វ្លាឌីមៀរ អ៊ីលីច លេនីន បាននិយាយថា "យើងត្រូវតែអនុវត្តការសន្សំសចៃនៅក្នុងម៉ាស៊ីនដឹកនាំរដ្ឋរបស់យើង"។ យើងត្រូវតែលុបបំបាត់រាល់ការខ្ជះខ្ជាយដែលរាជាធិបតេយ្យរបស់រុស្ស៊ី និងម៉ាស៊ីនដឹកនាំការិយាធិបតេយ្យមូលធននិយមរបស់វាបានបន្សល់ទុក”; លោកប្រធានហូជីមិញបានសង្កត់ធ្ងន់ថា "ប្រសិនបើយើងចង់ឈានទៅរកសង្គមនិយម យើងត្រូវជម្នះលើចំណុចខ្វះខាត ពោលគឺយើងត្រូវបង្កើនផលិតកម្ម សន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ការពារទ្រព្យសម្បត្តិសាធារណៈ" ដើម្បីនាំប្រទេសឱ្យឆ្ពោះទៅរកសង្គមនិយម អនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ១០០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស និង១០០ឆ្នាំនៃការបង្កើតប្រទេស យើងត្រូវតែប្តេជ្ញាចិត្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយដែលផ្សារភ្ជាប់ជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអវិជ្ជមាន។

លោក TO LAM អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

បកប្រែដោយ Duy Hoan