leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអញ្ជើញទស្សនកិច្ច និងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់បណ្ឌិត្យសភាកសិកម្មវៀតណាម

ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោក To Lam បានសង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលយុគសម័យថ្មីជាមួយនឹងសេចក្តីប្រាថ្នារីកចម្រើនរបស់ប្រទេសជាតិ និងបានស្នើឲ្យវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនិយាយរួម បណ្ឌិតសភាកសិកម្មវៀតណាមនិយាយដោយឡែក ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅនូវចក្ខុវិស័យនៃចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី កំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីមានការច្នៃប្រឌិតឥតឈប់ឈរ ខិតខំដើម្បីរីកចម្រើនរឹងមាំ និងឆ្ពោះទៅមុខជាមួយពេលវេលា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ថ្លែងនៅក្នុងពិធី

យោងតាមលោក To Lam បក្ស និងរដ្ឋបានអះអាងជាច្រើនលើកច្រើនសារថា ការអប់រំ និងបណ្តុះបណ្តាលគឺជាគោលនយោបាយកំពូលរបស់ជាតិ ហើយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាគន្លឹះនៃការអភិវឌ្ឍន៍ និងវិបុលភាពរបស់ប្រទេស។ ដូច្នេះ សាកលវិទ្យាល័យត្រូវតែជាកក្តាសំខាន់មួយនៅក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដោយបំពេញតាមតម្រូវការនៃសេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចវិលជុំ និងការធ្វើបរិវត្តកម្មឌីជីថល។ លោក To Lam ស្នើថា នាពេលខាងមុខ បណ្ឌិត្យសភាត្រូវតែខិតខំមិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវឈានមុខគេរបស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាពខ្ពស់ក្នុងតំបន់ និងពិភពលោក ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ ជាអាសយដ្ឋានដែលអាចទុកចិត្តបានសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ។

លើសពីនេះ បណ្ឌិត្យសភាក៏ត្រូវបង្កើតគម្រោងអភិវឌ្ឍន៍រួម ដែលមានផែនទីបង្ហាញផ្លូវសមស្រប ដើម្បីក្លាយជាសាកលវិទ្យាល័យតាមគំរូនៃសាកលវិទ្យាល័យស្រាវជ្រាវកម្រិតខ្ពស់នៅលើពិភពលោក។

បកប្រែដោយ​ Duy Hoan