ថ្លែងមតិក្នុងជំនួបនេះ លោក Tran Thanh Man បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការរួមចំណែកយដ៏សំខាន់នាពេលកន្លងមក របស់សមាជិការដ្ឋសភានិយាយរួម សមាជិការដ្ឋសភាជំនាញនៅមជ្ឈិម និងកម្មាភិបាលស្រ្តី និយោជិតជាស្រ្តី បុគ្គលិកជាស្រ្តី និងកម្មការីនៅខុទ្ទកាល័យរដ្ឋសភា និងវិទ្យាស្ថានសិក្សានីតិបញ្ញត្តិនិយាយដោយឡែក។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងមុខតំណែងណាក៏ដោយ ស្ត្រីក៏ពង្រីកភាពក្លាហាន ឆន្ទៈ សេចក្តីសប្បុរស ការលះបង់ ភាពប៉ិនប្រសប់ និងការខិតខំប្រឹងប្រែងឈានឡើងរបស់ខ្លួន។

leftcenterrightdel
លោក Tran Thanh Man ជូនផ្កាដល់ប្រតិភូ (រូបថត៖ vnanet.vn)

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាស្ត្រីចូលរួមក្នុងវិស័យនយោបាយខ្ពស់នៅក្នុងពិភពលោក។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ សមាជិការដ្ឋសភាចំនួន ១៥១ នាក់ដែលបានជាប់ឆ្នោត កើនឡើងដល់ ៣០.២៦% ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីរដ្ឋសភានីតិកាលទី៦មក។ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥១ លើពិភពលោក និងចំណាត់ថ្នាក់ទី៤ នៅអាស៊ី ហើយជាប់ចំណាត់ថ្នាក់ទី១ នៅក្នុងក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាក់ទងនឹងសមាមាត្រសមាជិការដ្ឋសភា។

លោកប្រធានរដ្ឋសភាសង្ឃឹមថា សមាជិការដ្ឋសភាជំនាញ និងកម្មាភិបាលស្រ្តី និយោជិកជាស្រ្តី បុគ្គលិកជាស្រ្តី កម្មការីនៅខុទ្ទកាល័យរដ្ឋសភា និងវិទ្យាស្ថានសិក្សានីតិបញ្ញត្តិ នឹងបន្តពង្រីកលទ្ធផលវិជ្ជមានដែលសម្រេចបាន ចូលរួមចំណែកក្នុងសកម្មភាពរបស់រដ្ឋសភា ផ្តោតលើការផ្តល់យោបល់សម្រាប់រដ្ឋសភា ដើម្បីពិចារណា និងអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចនានា ព្រមទាំងចេញផ្សាយយន្តការ និងគោលនយោបាយដើម្បីដោះស្រាយបញ្ហាលំបាក និងឧបសគ្គក្នុងការអភិវឌ្ឍ ហើយសាមគ្គី រួមចិត្តរួមកម្លាំងជាប្លុករឹងមាំ លើកកម្ពស់បញ្ញា ទំនួលខុសត្រូវខ្ពស់ ទេពកោសល្យ និងភាពក្លាហាន រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋសភា៕

បកប្រែដោយ Thuy Anh