អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនបណ្តាឯកអគ្គរដ្ឋទូត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានបញ្ជាក់ថា នេះជាកិត្តិយស ហើយទន្ទឹមនឹងនោះ គឺជាការទទួលខុសត្រូវដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូនដល់បណ្តាឯកអគ្គរដ្ឋទូត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា កិត្យានុភាពរបស់វៀតណាមនាពេលបច្ចុប្បន្ននេះ ត្រូវបានលើកកំពស់លើឆាកអន្តរជាតិ។ វៀតណាមចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងវេទិកាពហុភាគី។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមជាមួយប្រតិភូ និងបណ្តាឯកអគ្គរដ្ឋទូតដែលទទួលបានសេចក្តីសម្រេចតែងតាំង (រូបថត៖ vnanet.vn)

ជាពិសេស វៀតណាមពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មិនត្រឹមតែបណ្តាញកិច្ចការបរទេសរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបណ្តាញបក្ស និងការទូតប្រជាជន; មិនត្រឹមតែក្នុងវិស័យការទូតប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ និងការពារជាតិទៀតផង។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមជាមួយប្រតិភូ និងបណ្តាឯកអគ្គរដ្ឋទូតដែលទទួលបានសេចក្តីសម្រេចតែងតាំង (រូបថត៖ vnanet.vn)

ដូច្នេះ កិច្ចការបរទេសមានសារៈសំខាន់ ទៀងទាត់ និងទូលំទូលាយ។ បេសកកម្មរបស់បណ្តាឯកអគ្គរដ្ឋទូតមិនត្រឹមតែជាស្ពានតភ្ជាប់មួយប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋយ៉ាងពិតប្រាកដចំពោះកិច្ចការបរទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យបណ្តាឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងលើកនេះ លើកកម្ពស់ស្មារតី "ស្វ័យភាព ជឿជាក់ខ្លួនឯង  ខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ" លើកកម្ពស់ស្មារតីការទូតយុគសម័យថ្មី  លើកកំពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌មនុស្ស បង្កើតមូលដ្ឋានរឹងមាំដើម្បីនាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ៕

បកប្រែដោយ Thanh Cong