leftcenterrightdel
តំណាងវៀតណាមបវរកញ្ញា Do Ha Trang បានឈ្នះពានរង្វន់លំដាប់ទី៤

វគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅប្រទេសអាល់បានីដោយមានបេក្ខនារីចំនួន ៤៣ នាក់។ អ្នកចូលរួមប្រកួតឆ្លងកាត់ការប្រកួតរួមមានឈុតហែលទឹក ឈុតរាត្រី និងការសម្ដែងអាកប្បកិរិយា។ ចំណាត់ថ្នាក់លេខ ១ លេខ២ លេខ ៣ និងលេខ៤ បានទៅលើបវរកញ្ញា Prada Thansita Dilhokanansakul (ថៃ), បវរកញ្ញា Jasmin Bungay (ហ្វីលីពីន) បវរកញ្ញា Andromeda Schuster (អាល្លឺម៉ង់) និងបវរកញ្ញា Do Ha Trang (វៀតណាម)។

តំណាងវៀតណាមបវរកញ្ញា Do Ha Trang បានឈ្នះពានរង្វន់លំដាប់ទី៤ និងទទួលបានពានរង្វាន់សម្រស់ពេញនិយមបំផុត (ជម្រើសរបស់ប្រជាជន)។ Do Ha Trang កើតនៅឆ្នាំ ១៩៩៩ មកពីខេត្ត Nam Dinh។ Do Ha Trang កំពុងសិក្សានៅសកលវិទ្យាល័យសេដ្ឋកិច្ចឧស្សាហកម្ម និងបច្ចេកវិទ្យា៕

តាម vovworld.vn