ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ខេត្ត Quang Tri គឺជាតំបន់ប្រវត្តិសាស្ត្រវីរភាពដែលពោរពេញទៅដោយប្រពៃណីបដិវត្តន៍ ប្រជាជនមានឆន្ទៈមោះមុត និងបំណងប្រាថ្នាឈានទៅមុខ។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានសង្កត់ធ្ងន់លើសក្ដានុពល និងគុណសម្បត្តិរបស់ខេត្ត Quang Tri ជាពិសេសប្រព័ន្ធគមនាគមន៍ ការតភ្ជាប់ខាងជើង - ខាងត្បូង ការតភ្ជាប់ខាងកើត - ខាងលិច និងជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ថាមពល ជាពិសេសថាមពលស្អាត និង​មាន​ដីធ្លីអំណោយផលសម្រាប់ការវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្ម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យខេត្ត Quang Tri បន្តធ្វើបានល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានមានប្រសាសន៍ថា ខេត្ត Quang Tri ចាំបាច់ត្រូវផ្តោតលើការវិនិយោគក្នុងវិស័យអប់រំ និងសុខាភិបាល  លើកកំពស់ចំណេះដឹងរបស់ប្រជាជន សុខភាពសហគមន៍ ការអភិវឌ្ឍន៍វប្បធម៌ និងកីឡា។

នារសៀលថ្ងៃទី ១៦ តុលា លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានជួបសំណេះសំណាល និងប្រគល់អំណោយលើកទឹកចិត្តដល់វីរៈអ្នកម្ដាយ​វៀតណាម  យុទ្ធជនពិការ យុទ្ធជនជំងឺ​​ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយមួយចំនួន៕

បកប្រែដោយ Duy Hoan