ដំណើរទស្សនកិច្ចនេះ សំដៅអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការព្រៀមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ រួមចំណែកពង្រឹងចំណងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ និងរវាងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមជាមួយនាយកដ្ឋាននយោបាយ ក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

កាសែតកងទ័ពប្រជាជនសូមចុះផ្សាយរូបភាពមួយចំនួននៃសកម្មភាពរបស់លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមនៅគុយបា។

leftcenterrightdel
គណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូកម្មាភិបាលនាយកដ្ឋាននយោបាយនៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាបានថតរូបរួមគ្នា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានគុយបា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជូនអំណោយដល់គ្រួសារអ្នកជំនាញសុខាភិបាលគុយបា ដែលមកវៀតណាមជួយទប់ស្កាត់ជំងឺរាតត្បាត Covid-19
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមទៅបំពេញទស្សនកិច្ចនៅកងពលធំរថក្រោះលេខ ១០១១ ក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងក្នុងកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Álvaro López Miera សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តគុយបា រដ្ឋមន្ត្រីបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet កត់ត្រាក្នុងសៀវភៅមាសប្រពៃណីនៃកងពលតូចទ័ពពិសេសចល័ត ក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Álvaro López Miera សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តគុយបា រដ្ឋមន្ត្រីបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ប្រគល់ដាវចម្លងរបស់វីរៈបុរសជាតិគុយបា Antonio Maceo ជូនលោកឧត្តមសេនីយ៍ឯក Trinh Van Quyet
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជូនអំណោយដល់វិទ្យាស្ថានយោធាជាន់ខ្ពស់នៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជូនអំណោយដល់សមាគមមិត្តភាពគុយបា-វៀតណាម និងតំណាងសិស្សនៅសង្កាត់ Acapulco រដ្ឋធានី La Habana
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនគុយបា

បកប្រែដោយ Pham Diep