លើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងសិទ្ធិកុមារីនៅប្រទេសវៀតណាម
កប.អនឡាញ - "ក្មេងស្រីជាម្ចាស់អនាគត" គឺជាប្រធានបទនៃព្រឹត្តិការណ៍ផ្សព្វផ្សាយដែលរៀបចំដោយអង្គភាពអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងប្រគល់អំណាចដល់ស្ត្រី (UN Women) និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Vinh Long បានរៀបចំកាលពីម្សិលមិញ ១២ តុលា នៅសាលាអនុវិទ្យាល័យ Loc Hoa ស្រុក Long Ho ខេត្ត Vinh Long។
នេះជាសកម្មភាពមួយក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនៃកុមារី (១១ តុលា) ទិវាគ្រូបង្រៀនពិភពលោក (៥ តុលា) និង ៣០ ឆ្នាំនៃសេចក្តីប្រកាសទីក្រុងប៉េកាំង និងកម្មវិធីសកម្មភាពទីក្រុងប៉េកាំង (១៩៩៥-២០២៥) ។
ព្រឹត្តិការណ៍នេះគឺជាឱកាសមួយដើម្បីគោរពនូវសំឡេង និងការរួមចំណែករបស់គ្រូបង្រៀនក្នុងដំណើរការកែលម្អគោលនយោបាយ និងបរិយាកាសអប់រំសម្រាប់អ្នកសិក្សាទាំងអស់ រួមទាំងកុមារី ហើយទន្ទឹមនឹងនោះក៏អំពាវនាវឱ្យសហគមន៍ធ្វើសកម្មភាពរួមគ្នាលើកកម្ពស់សមភាពយេនឌ័រនៅវៀតណាម។
|
|
ប្រតិភូ និងសិស្សានុសិស្សបានចូលរួមក្នុងការសំដែងរបាំដើម្បីគាំទ្រចលនាសមភាពយេនឌ័រ និងការពារសិទ្ធិកុមារីនៅវៀតណាម។ ប្រភព៖ UN Women |
នៅក្នុងព្រឹត្តិការណ៍នោះ សកម្មភាពតាំងពិព័រណ៍ លេងល្បែងប្រជាប្រិយ និងការប្រលងបង្កើតផ្ទាំងរូបភាពបានផ្តល់ឱកាសដល់សិស្សានុសិស្សបានបង្ហាញពីទស្សនៈ និងតួនាទីរបស់ក្មេងស្រី និងមិត្តភ័ក្តិរបស់ពួកគេក្នុងការធ្វើជាម្ចាស់នៃអនាគតខ្លួនឯង គ្រួសារ និងសង្គម តាមរយៈគម្រោងអន្តរមុខវិជ្ជាទាំងសិល្បៈ អក្សរសាស្ត្រ និងគំនិតច្នៃប្រឌិត។
សិស្សានុសិស្សក៏បានចូលរួមក្នុងកម្មវិធី “Beijing+30 Bus Tour” ដែលរៀបចំដោយ UN Women ដើម្បីទទួលស្គាល់សមិទ្ធិផលរបស់វៀតណាមក្នុងសមភាពយេនឌ័រក្នុងរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសេចក្តីថ្លែងការណ៍ និងកម្មវិធីនយោបាយធ្វើសកម្មភាពប៉េកាំង (ឯកសារដែលបានផ្តល់សច្ចាប័ន និងអនុវត្តយ៉ាងសកម្មដោយប្រទេសចំនួន ១៨៩ រួមទាំង រដ្ឋាភិបាលវៀតណាម)។
ជាពិសេស ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលទាំងការសន្ទនាផ្ទាល់ជាមួយវាគ្មិនស្ត្រីដ៏មានឥទ្ធិពលក្នុងវិស័យអប់រំ កីឡា និងវិទ្យាសាស្ត្រ។ អាស្រ័យហេតុនេះ ជាការជំរុញទឹកចិត្តដល់សិស្សានុសិស្ស ជាពិសេសសិស្សស្រី ឱ្យមានមេរៀន និងដំបូន្មានបន្ថែមទៀត ដើម្បីពួកគេអាចមានទំនុកចិត្តខ្ពស់ក្នុងការបន្តក្តីសុបិន និងគោលដៅរបស់ពួកគេ។
បកប្រែដោយ Duy Hoan