ផ្លូវរអិល ពិបាកធ្វើដំណើរមែន
ផ្ទះរបស់ប្អូន Song Thi Do ស្ថិតនៅត្រង់ដើមជម្រាល។ ទើបព្រលប់ទេ ទ្វារបានបិទហើយ។
-អ៊ំ Senh អើយ មានអ្នកណានៅផ្ទះទេ? លោកអនុសេនីយ៍ឯក Cuong ហៅ។
ប៉ុន្មាននាទីក្រោយមក ពីផ្ទះឈើ លោក Sen ដើរចេញយឺតៗ ភ្នែករបស់គាត់ព្រឹមៗ៖
- អ្នកណាមកលេងម៉ោងនេះ? អូ លោកវរសេនីយ៍ឯក Cuong ? លោកមកប្រាប់ Do ទៅរៀនមែនទេ? កុំ... កុំ...
លោកអ៊ំអញ្ជើញខ្ញុំចូលផ្ទះផឹកទឹកសិន?
-បាទ លោកអាចចូលទៅ ប៉ុន្តែកូនស្រីខ្ញុំត្រូវនៅផ្ទះធ្វើការនៅស្រែ មិនទៅរៀនទៀតទេ។
នៅក្នុងផ្ទះ Song Thi Do បានឮសំឡេងពូ Cuong ដែលជាមនុស្សដែលតែងតែបង្រៀននាង ប៉ុន្តែខ្លាចឪពុករបស់នាង ទើបនាងមិនហ៊ានចេញមកជំរាបសួរ។ ឃើញពូ Cuong ចូលក្នុងផ្ទះ Do រត់មក យំ និងប្រាប់ថា៖
-ពូសូមប្រាប់ឪពុកខ្ញុំឲ្យខ្ញុំទៅរៀនដូចមិត្តភ័ក្តិរបស់ខ្ញុំផង។ ខ្ញុំនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ ខ្ញុំបានបញ្ចប់វិទ្យាល័យហើយ ខ្ញុំចង់ទៅរៀន ខ្ញុំមិនត្រូវយកប្តីទេ ដូច្នេះខ្ញុំអាចមានជីវិតកាន់តែប្រសើរនៅថ្ងៃអនាគត។
ឃើញកូនស្រីនិយាយបែបនេះ លោក Senh ស្រែកថា៖
- ខ្ញុំបានប្រាប់ឯងហើយថាស្រីមិនចាំបាច់សិក្សាទេ។ ឯងឃើញម្តាយឯងមិនចេះអក្សរទេ តែគាត់នៅតែពូកែធ្វើស្រែ ចិញ្ចឹមជ្រូក និងចិញ្ចឹមគោ។
ឮដូច្នេះលោក Cuong បាននិយាយ ថា៖
- ក្មួយ Do រៀនពូកែណាស់ ។ កាលពីឆ្នាំសិក្សាមុន Do ក៏ត្រូវបានជ្រើសរើសឲ្យចូលរួមប្រឡងសិស្សពូកែថ្នាក់ស្រុកដែរ។ នាងនឹងប្រលងជាប់សកលវិទ្យាល័យ ហើយអនាគតរបស់នាងនឹងកាន់តែប្រសើរឡើង។
- ប៉ុន្តែខ្ញុំគ្មានលុយឲ្យវាទៅរៀនទេ។ បើវាទៅរៀន តើអ្នកណាទៅធ្វើស្រែ? រដូវនេះ គ្រួសារខ្ញុំដាំពោតច្រើនណាស់…
- កុំបារម្ភអី លោក Senh មូលនិធិអប់រំរបស់ Do ត្រូវបានឧបត្ថម្ភពីកងទ័ព និងសប្បុរសជូនយចំនួនរួចហើយ ខ្ញុំគ្រាន់តែត្រូវការអ៊ំឱ្យ Do ទៅសាលារៀនដូចមិត្តភ័ក្កនាងទេ។
លោក Senh នៅតែអះអាងថា៖
- លោកកុំបង្ខំនាងឱ្យទៅរៀនទៀតទេ ស្រីៗមិនចាំបាច់ចេះអក្សរច្រើនទេ ចេះអានគឺគ្រប់គ្រាន់ហើយ។ ទុកឱ្យនាងនៅផ្ទះ ហើយធ្វើស្រែចម្ការ រួចយកប្តី។
-លោក Sênh គិតអញ្ចឹងវាមិនត្រូវទេ។ លោកដឹងទេ ក្មេងៗមានសិទ្ធិសិក្សា គ្មាននរណាម្នាក់អាចបញ្ឈប់ការសិក្សារបស់ពួកគេបានឡើយ។ បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ និងថែទាំចំពោះសិស្សានុសិស្សទូទាំងប្រទេសនិយាយរួម និងកុមារជនជាតិភាគតិចនិយាយដោយឡែក រួមទាំងក្មុយ Do ផងដែរ។ លោក Senh ចាំអត់ថា កាលពីចុងឆ្នាំសិក្សាមុន លោកឃើញក្មួយ Do ទទួលបានប័ណ្ណសរសើរពីសាលា? ក្នុងឱកាសបូកសរុបឆ្នាំសិក្សានោះ លោកបានសន្យាថាឱ្យ Do បានទៅរៀនហើយដែរ?
- បាទ ខ្ញុំបានធ្លាប់និយាយអញ្ចឹងមែន ហេតុអ្វីបានជាខ្ញុំមិនចាំអ្វីសោះ? ប្រហែលជាផឹកស្រាច្រើនពេកធ្វើឱ្យអ្នកបាត់បង់ប្រាជ្ញាហើយ។ ឥឡូវធ្វើម៉េចលោកជួយផង!
- បាទ លោក Senh យល់ព្រមហើយណាស់។ ព្រឹកស្អែកខ្ញុំនឹងមកយកក្មួយទៅសាលា។
- បាទ មានអីក៏សុំលោកជួយគ្រួសារខ្ញុំ? ខ្ញុំអរគុណលោក Cuong ច្រើនណាស់!
បកប្រែដោយ Thanh Cong