មុខមាត់ថ្មីនៅតំបន់ជនជាតិខ្មែរនៅខេត្ត Soc Trang
កប.អនឡាញ - ជាខេត្តមួយដែលមានជនរួមជាតិខ្មែររស់នៅជាច្រើន បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ ១៧១៩) ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម បានអនុវត្តប្រកបដោយប្រសិទ្ធភាព នូវធនធានទាំងឡាយដើម្បីវិនិយោគលើការសាងសង់សំណង់ស៊ីវិល ជួយប្រជាជនអភិវឌ្ឍផលិតកម្ម។ អាស្រ័យហេតុនេះ មុខមាត់របស់បណ្តាភូមិ ឃុំរបស់ជនរួមជាតិខ្មែរពិតជាបានផ្លាស់ប្តូរ។
នៅឃុំ Tham Don ស្រុក My Xuyen អាស្រ័យដោយអនុវត្តគោលនយោបាយព្រមៗគ្នាជាច្រើន បានជួយឃុំ Tham Don សម្រេចគោលដៅជនបទថ្មីកម្រិតខ្ពស់។ ពីមុនជាភូមិក្រីក្រនៃឃុំ Tham Don ប៉ុន្តែឥឡូវនេះ ភូមិ Bung Chum, So La លេខ ១, So La លេខ ២, Tra Bet... បានប្រែរូបរាងថ្មី។ ពីមជ្ឈមណ្ឌលកណ្តាលនៃឃុំរហូតដល់ភូមិនានាភាពធំទូលាយនៃផ្ទះ សាលារៀន និងវត្តអារាមខ្មែរ ធ្វើឱ្យភូមិឃុំមានភាពត្រចះត្រចង់។ អញ្ជើញមកទស្សនាភូមិ Tra Bet យើងខ្ញុំបានទៅសួរសុខទុក្ខគ្រួសារលោក Son Hang ដែលជាគ្រួសារខ្មែរគំរូនៃការខិតខំប្រឹងប្រែង និងទទួលបានជោគជ័យក្នុងការកសាងទម្រង់ចិញ្ចឹមគោយកទឹកដោះ ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
|
|
លោក Son Hang ថែទាំហ្វូងគោរយកទឹកដោះរបស់គ្រួសារ |
ក្រោយពីលំបាកវេទនា ជីវភាពរស់នៅរបស់គ្រួសារគាត់ឥឡូវបានប្រសើរឡើង ដោយរកចំណូលបានជាង ៣០០ លានដុងក្នុងមួយឆ្នាំពីការចិញ្ចឹមគោយកទឹកដោះ។ លោក Son Hang បានបន្ថែមថា៖ "ពីមុន គ្រួសារខ្ញុំជួបការលំបាកណាស់។ អាស្រ័យដោយមានការជួយឧបត្ថម្ភពីធនាគារគោលនយោបាយសង្គម ក្នុងការផ្តល់កម្ចីអនុគ្រោះ ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ ឥឡូវនេះ ជីវភាពរស់នៅមិនសូវលំបាកទេ។ អាស្រ័យដោយមានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីបក្ស រដ្ឋ ជនរួមជាតិខ្មែរខិតខំប្រឡងប្រណាំង បង្កបង្កើនផលកសាងគ្រួសារសម្បូរធូធារ និងរីកចម្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន"។ ដោយការអនុវត្តកម្មវិធីលេខ១៧១៩ ចាប់ពីឆ្នាំ ២០២១ មកទល់បច្ចុប្បន្ននេះ ខេត្ត Soc Trang បានជួយឧបត្ថម្ភការផ្លាស់ប្តូរមុខរបរដល់គ្រួសារចំនួន ៤,៦០៧ ជាមួយនឹងទម្រង់អភិវឌ្ឍន៍ផលិតកម្មចំនួន ៦៧ រួមចំណែកក្នុងការធ្វើពិពិធកម្មប្រកបរបរចិញ្ចឹមជីវិតសហគមន៍ និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព; ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូនប្រជាជនដែលរស់នៅរាយប៉ាយចំនួន ១,២២៣ គ្រួសារ កសាងសំណង់ទឹកកណ្តាលចំនួន ៤; អនុវត្តគម្រោងសាងសង់ចំនួន ១១៣ គម្រោង ក្នុងនោះមានគម្រោងផ្លូវជនបទចំនួន ៨១ គម្រោង ស្ពានចរាចរណ៍ជនបទចំនួន ២១។ល។ ក្នុងឆ្នាំ ២០២៤ នេះ ខេត្ត Soc Trang ប្តេជ្ញាចិត្តជួយឧបត្ថម្ភលំនៅដ្ឋានដល់គ្រួសារជនជាតិភាគតិចក្រីក្រចំនួន ៨៣៤ គ្រួសារ; គ្រួសារក្រីក្រជនជាតិ Kinh ដែលរស់នៅក្នុងឃុំ និងភូមិជួបការលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិចមិនមានផ្ទះសម្បែង ឬផ្ទះទ្រុឌទ្រោមនៅតាមស្រុកនានាដូចជា៖ Thanh Tri, Chau Thanh, Ke Sach, Long Phu, Tran De។ល។
ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោកស្រី Huynh Thi Diem Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានឲ្យដឹងថា៖ "ការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល និងការខិតខំប្រឹងប្រែងរបស់ជនរួមជាតិភាគតិចបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពកម្មវិធីលេខ ១៧១៩ នៅខេត្ត Soc Trang។ អាស្រ័យហេតុនេះ នៅចុងឆ្នាំ ២០២៣ ខេត្ត Soc Trang មានតែគ្រួសារក្រីក្រចំនួន ៨,៥២១ គ្រួសារ (ស្មើនឹង ២.៥%) កាត់បន្ថយចំនួនជាង ៦,៦០០ គ្រួសារ"៕
បកប្រែដោយ Huyen Trang