leftcenterrightdel
 

ផែនការនេះត្រូវរៀបចំឡើងដោយនាយកដ្ឋានសេដ្ឋកិច្ច (ក្រសួងការពារប្រទេស) ក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីប្រពៃណី ៨០ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងការរីកលូតលាស់នៃកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល លើកតម្កើងរូបភាពកងទ័ពលើកអ៊ំហូ ហើយបញ្ជាក់ថា ដំណើរការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលគឺជាបុព្វហេតុបដិវត្តន៍របស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ ទន្ទឹមនឹងនោះ ជំរុញ និងផ្សព្វផ្សាយមោទនភាពជាតិ លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជន និងប្រជាជន ក្នុងការចូលរួមកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល និងកសាងកម្លាំងប្រដាប់អាវុធប្រជាជនឱ្យរឹងមាំ ការពារមាតុភូមិវៀតណាមសង្គមនិយមរឹងមាំ។

គណៈកម្មការរៀបចំនឹងដាក់ពង្រាយការតាំងពិពរណ៍ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ រួមជាមួយនឹងការតាំងពិពណ៌ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នៅអាកាសយានដ្ឋាន Gia Lam (Long Bien ទីក្រុងហាណូយ) និងរៀបចំការតាំងពិពណ៌តាមអ៊ីនធឺណិតតាមគេហទំព័រ៖ www.videx.vn។

បកប្រែដោយ Duy Hoan