ដើម្បីអនុវត្ត និងសម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់ចេញនៃគម្រោងទី ៨ ក្រោមកម្មវិធី ១៧១៩ ក្នុងរយៈពេលកន្លងមក សមាគមនារីគ្រប់លំដាប់ថ្នាក់នៃខេត្ត An Giang បានប្រមូលផ្តុំ និងគាំទ្រសមាជិកក្នុងការចាប់ផ្តើមអាជីវកម្មតាមទម្រង់ជាច្រើនដូចជាការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព គាំទ្រស្ត្រីក្នុងការទទួលបានកម្ចីឥណទានអនុគ្រោះ ជួយតភ្ជាប់ទីផ្សារប្រើប្រាស់ផលិតផល... រហូតមកដល់បច្ចុប្បន្ន ខេត្ត An Giang មានគំរូតភ្ជាប់ផលិតកម្ម អាជីវកម្មជាច្រើនដែលជួយបណ្តុះបណ្តាលវិជ្ជាជីវៈផង និងដោះស្រាយការងារធ្វើនៅនឹងកន្លែងជូនស្ត្រីជនបទ និងកម្មករនៅតាមតំបន់ជនជាតិភាគតិចផង។

leftcenterrightdel
សិប្បករប្រជាប្រិយ Néang Phuong (ស្ដាំ) ណែនាំស្ត្រីជនជាតិខ្មែរនៅឃុំ O Lam ស្រុក Tri Ton ឲ្យធ្វើនំ

ដើម្បីលើកកំពស់តួនាទីស្ត្រីនៅតំបន់ជនជាតិភាគតិច នាពេលថ្មីៗនេះ សមាគមនារីខេត្ត An Giang បានជម្រុញការផ្សព្វផ្សាយអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ព្រមទាំងគោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីការចាប់ផ្តើមអាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតគំរូល្អ ពង្រីកគំរូល្អ រៀបធ្វើល្អរបស់សមាជិកសមាគមនារី បង្កើតកម្លាំងចលករ និងលើកទឹកចិត្តដល់សមាជិកដទៃទៀតឱ្យធ្វើតាម។ សំណេះសំណាលជាមួយយើង លោកស្រី Le Bich Phuong ប្រធានសមាគមនារីខេត្ត An Giang បានមានប្រសាសន៍ថា៖ “ពង្រីកលទ្ធផលដែលសម្រេចបាន  ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥ សមាគមនារីគ្រប់លំដាប់ថ្នាក់នឹងបន្តជំរុញការអនុវត្តការគាំទ្រដល់ការលើកកំពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារនៅតំបន់ជនជាតិភាគតិច។ ផ្តោតលើការលើកកម្ពស់សមត្ថភាពកម្មាភិបាលជនជាតិភាគតិចជាស្ត្រី និងបង្កើនសមត្ថភាពអនុវត្តសមភាពយេនឌ័រសម្រាប់មេភូមិ និងមនុស្សមានប្រជាប្រិយ្យភាពក្នុងសហគមន៍ អនុវត្តការរួមបញ្ចូលការឃោសនាយេនឌ័រក្នុងកម្មវិធីអប់រំ ដោយហេតុនេះលើកកម្ពស់តួនាទីស្ត្រី និងកុមារនៅតាមតំបន់ជនជាតិភាគតិចទូទាំងខេត្ត»។

បកប្រែដោយ Duy Hoan