ទន្ទឹមនឹងនោះ នាយកដ្ឋានជម្រុញទេសចរណ៍ម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញ សហការជាមួយក្រុមហ៊ុន Malaysia Airlines បានរៀបចំសកម្មភាពពិសេសមួយសម្រាប់បណ្ដាភ្ញៀវទេសចរដំបូងដែលចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ បង្ហាញពីតួនាទីដ៏សំខាន់របស់ទីផ្សារវៀតណាមនៅក្នុងផែនការកំណើននៃវិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី។

leftcenterrightdel
ផ្នែកទេសចរណ៍ម៉ាឡេស៊ីរៀបចំពិធីជូនដំណើរសម្រាប់អ្នកទេសចរវៀតណាមនៅទីក្រុងហូជីមិញ

ក្នុងព្រឹត្តិការណ៍នេះ លោកស្រី Amirah Nadiah Mazlan នាយិកាការិយាល័យនៃនាយកដ្ឋានជម្រុញទេសចរណ៍ម៉ាឡេស៊ីប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា វៀតណាមគឺជាទីផ្សារសំខាន់មួយរបស់ប្រទេសម៉ាឡេស៊ី។ យើងមានកិត្តិយសដែលទទួលបណ្ដាភ្ញៀវទេសចរដំបូងនៅថ្ងៃនេះ ហើយជឿជាក់ថា ពួកគេនឹងមានដំណើរទេសចរណ៍ដែលមិនអាចបំភ្លេចបាននៅប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ២០២៦ ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេចទទួលភ្ញៀវទេសចរវៀតណាមជាមួយនឹងភាពចម្រុះវប្បធម៌ និងដំណើរកម្សាន្តពិសេស៕

បកប្រែដោយ Thuy Anh