នៅក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឡាវនាពេលកន្លងមក ដោយអះអាងថា លទ្ធផលទាំងនេះបានរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ពង្រឹង និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរវៀតណាម-ឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakon

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakon បានផ្លាស់ប្តូរព័ត៌មានអំពីការត្រៀមរៀបចំការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី ២ ដែលគ្រោងរៀបចំឡើងនៅខេត្ត Son La វៀតណាម និងខេត្ត Houaphanh ប្រទេសឡាវ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចែករំលែកថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ក្រសួងការពារប្រទេសវៀតណាម និងខេត្ត Son La បានត្រួតពិនិត្យការងាររៀបចំជំនួបប្រាស្រ័យ។ អនុរដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍នានា និងបានឯកភាពធ្វើជាសហប្រធាននៃការត្រួតពិនិត្យ​នៅថ្ងៃទី ២១ ខែតុលា ដើម្បីធានាសកម្មភាពប្រព្រឹត្តទៅតាមផែនការ រួមចំណែកដល់ជោគជ័យនៃជំនួបប្រាស្រ័យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

អនុរដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សា និងឯកភាពលើសកម្មភាពសំខាន់ៗមួយចំនួនដែលនឹងអនុវត្តនាពេលខាងមុខ រួមមាន៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំង៣ វៀតណាម ឡាវ និងកម្ពុជា និងសកម្មភាពពាក់ព័ន្ធមួយចំនួនដែលគ្រោងធ្វើឡើងនៅប្រទេសកម្ពុជានាខែវិច្ឆិកាខាងមុខ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវនៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ដែលគ្រោងទុកក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ការផ្លាស់ប្តូរនាយទាហានវ័យក្មេងវៀតណាម-ឡាវនៅឆ្នាំ២០២៥ និងសកម្មភាពមួយចំនួនទៀត។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីឡាវបន្តគាំទ្រខ្លឹមសារសហប្រតិបត្តិការរបស់ក្រុមហ៊ុនឧស្សាហកម្មយោធា-ទូរគមនាគមន៍ (Viettel) ជាមួយស្ថាប័ន អង្គភាពនានានៃក្រសួងការពារជាតិឡាវ និងគាំទ្រផលិតផលឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ដែលស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុន Viettel ៕

បកប្រែដោយ Duy Hoan