លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ទួរគី បានទទួលលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ទទួលជួបលោក Reha Denemec ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មទួរគី- វៀតណាម

ក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនគណៈប្រតិភូទៅពិភាក្សាអំពីវិធានការសហប្រតិបត្តិការ និងចូលរួមការតាំងពិព័រណ៍ឧស្សាហ កម្មការពារជាតិដែលរៀបចំដោយទួរគី។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគួរតែសហការគ្នា និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការឲ្យបានឆាប់ បង្កើតក្របខ័ណ្ឌសម្រាប់ការអនុវត្តវិស័យសហប្រតិបត្តិការដែលមានសក្តានុពល។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានវាយតំលៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់អាជីវកម្មការពារជាតិទួរគីសម្រាប់ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤; លោកសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមតែងតែស្វាគមន៍ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មការពារជាតិទួរគីចូលរួមតាំងបង្ហាញផលិត ផលនៅពិព័រណ៍នេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam និងលោក Reha Denemec រួមនឹងប្រតិភូថតរូបជាអនុស្សាវរីយ៍

រីឯខ្លួនវិញ លោក Reha Denemec បានសង្កត់ធ្ងន់ថា នាពេលកន្លងមក ទំនាក់ទំនងទួរគី - វៀតណាម បន្តមានការអភិវឌ្ឍជាវិជ្ជមាន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ព្រមទាំងលោក Reha Denemec បានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ស្របតាមតម្រូវការ និងលទ្ធភាពរបស់ភាគីនីមួយៗ៕

បកប្រែដោយ Thanh Cong