តាងនាមគណៈកម្មាធិការបក្ស និងគណៈនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo លេខាគណៈកម្មាធិការបក្ស អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន បានជម្រាបជូនលោកឧត្តមសេនីយ៍ទោ Truong Thien To អំពីលទ្ធផលការងាររបស់អង្គភាពនាពេលកន្លងមក ជាពិសេសក្នុងឆ្នាំ ២០២៤។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានថ្លែងក្នុងជំនួប

អាស្រ័យហេតុនេះ កាសែតកងទ័ពប្រជាជន បានរៀបចំការឃោសនាយ៉ាងសកម្មលើបញ្ហាសំខាន់ៗជាច្រើន និងទទួលបានលទ្ធផលល្អ តាមរយៈអត្ថបទមានគុណភាព  និងតម្រង់ទិសសាធារណៈយ៉ាងល្អ។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ កាសែតកងទ័ពប្រជាជន បាន​ឃោសនាព្រឹត្ដិការណ៍សំខាន់ៗជាច្រើន ជាពិសេសពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu និងពីធីរំលឹកខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី និងខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងពិធីខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ កាសែតកងទ័ពប្រជាជន បានរៀបចំសកម្មភាពឃោសនាលេចធ្លោរបស់កម្មាភិបាលនិងយុទ្ធជន និងចូលរួមទប់ទល់ និងជំនះផលវិបាកនៃគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់ រួមចំណែកលើកកំពស់អត្ដចរិតល្អរបស់កងទ័ពលោកអ៊ំ ហូ ក្នុងដំណាក់កាលថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

អញ្ជើញថ្លែងក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Truong Thien To បានកោតសរសើរចំពោះសមិទ្ធិផលរបស់កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ បុគ្គលិក យុទ្ធជននិងពលករនៃកាសែតកងទ័ពប្រជាជនក្នុងការបំពេញភារកិច្ចនយោបាយក្នុងរយៈពេល ១០   ខែ ឆ្នាំ ២០២៤។  លោកឧត្តមសេនីយ៍ទោ Truong Thien To បានសង្កត់ធ្ងន់ថា ជាមួយនឹងតួនាទី និងកិត្យានុភាពជាស្ថាប័នឃោសនារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស សំឡេងរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម ហើយជាទីភ្នាក់ងារសារព័ត៌មានពហុព័ព័ត៌មាន កាសែតកងទ័ពប្រជាជនគួរតែបន្តផ្សព្វផ្សាយឃោសនា ឆ្លុះបញ្ចាំងភារកិច្ចយុទ្ធសាស្ត្រនៃការកសាង និងការពារមាតុភូមិ និងសកម្មភាពរបស់កងទ័ពទាំងមូល និងអង្គភាពនៅតំបន់ដាច់ស្រយាល។

លោកអនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម មានបំណងថា កាសែតកងទ័ពប្រជាជនវៀតណាម បន្តពង្រីកប្រពៃណីដ៏ល្អរបស់សារព័ត៌មានបដិវត្តន៍វៀតណាម ប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម; កសាងបរិយាកាសវប្បធម៌សារព័ត៌មានតាមទិសដៅវិជ្ជាជីវៈ មនុស្សធម៌ និងទំនើប រួមចំណែកតម្រង់ទិសមតិសាធារណៈ និងកសាង "ប្រៀបការពារជាតិដោយប្រជាជន" ដ៏រឹងមាំ៕

បកប្រែដោយ Pham Diep