leftcenterrightdel
ថ្នាក់ដឹកនាំមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ីប្រគល់រង្វាន់ដល់អង្គភាព និងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងអនុវត្តការងារក្នុងឆ្នាំ ២០២៤

អង្គប្រជុំបានវាយតម្លៃថា នៅឆ្នាំ២០២៤ មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីបានអនុវត្តរាល់ភារកិច្ចយ៉ាងសកម្ម ជាមួយនឹងបរិមាណការងារដ៏ធំលើគ្រប់ទិដ្ឋភាព។ មជ្ឈមណ្ឌលបានអនុវត្តប្រធានបទ និងភារកិច្ចចំនួន ៤៦ ក្រោមផែនការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមវៀតណាម-រុស្ស៊ី។ ប្រធានបទ ភារកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ១១០ ត្រូវបានអនុវត្តដោយភាគីវៀតណាម។ សកម្មភាពផលិតកម្ម និងការផ្គត់ផ្គង់ផលិតផលដល់បណ្តាអង្គភាពបានកើនឡើង។ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានពង្រីក។ ការប្រកាសក្នុងស្រុក និងអន្តរជាតិបន្តរក្សាបាននូវគុណភាព និងបរិមាណល្អ; សកម្មភាពការងារបក្ស និងការងារនយោបាយ ត្រូវបានដាក់ពង្រាយស្របគ្នា; កំណែទម្រង់រដ្ឋបាល ការធ្វើបរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលភាសារុស្សី ត្រូវបានលើកកម្ពស់ ...

អង្គប្រជុំបានកំណត់ថានៅឆ្នាំ ២០២៥ មជ្ឈមណ្ឌលនឹងផ្តោតលើការអនុវត្តបានល្អនូវផែនការស្រាវជ្រាវវិទ្យាសាស្ត្រដែលបានអនុម័ត។ ជំរុញសកម្មភាពប្រើប្រាស់កម្មវិធី និងផ្ទេរលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ ចូលទៅក្នុងការអនុវត្តជាក់ស្តែង ដើម្បីបម្រើការងារយោធា ការពារជាតិ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រៀបចំដោយជោគជ័យនូវមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាត របស់គណៈកម្មាធិការបក្សនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី លើកទី៨  សម្រាប់អាណត្តិ ២០២៥-២០៣០។

ក្នុងកិច្ចប្រជុំនេះ មានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម និងអគ្គនាយក នៃនិយ័តករធានារ៉ាប់រងសង្គមវៀតណាម ថ្នាក់ដឹកនាំមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ីបានប្រគល់រង្វាន់ដល់អង្គភាព និងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុង អនុវត្តការងារក្នុងឆ្នាំ ២០២៤ ។

បកប្រែដោយ Duy Hoan