ខេត្ត Lai Chau៖ បុណ្យចូលឆ្នាំថ្មីជាមួយជនរួមជាតិ Dao San
កប.អនឡាញ - នាថ្ងៃទី ១ ខែមករា នៅភូមិ Hop លេខ១ (ឃុំ Dao San ស្រុក Phong Tho ខេត្ត Lai Chau) កងទ័ពការពារព្រំដែនខេត្ត Lai Chau គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សមាគមសម្ព័ន្ធនារី កាកបាទក្រហមខេត្ត Lai Chau និងគណៈកម្មាធិការប្រជាជនស្រុក Phong Tho បានសហការរៀបចំកម្មវិធី “និទាឃរដូវការពារព្រំដែន កក់កក្ដៅដួចចិត្តជាមួយអ្នកភូមិ” ឆ្នាំ២០២៥។
កម្មវិធីមានសកម្មភាពវប្បធម៌សិល្បៈ ធ្វើនំអន្សម បុកនំ Giay លេងល្បែងប្រជាប្រិយ ស្ដង់ "សូន្យដុង" ការពិនិត្យជំងឺ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំ និងកាត់សក់ដោយឥតគិតថ្លៃ។
ក្នុងឱកាសនេះ កងទ័ពការពារព្រំដែនខេត្ត Lai Chau បានជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រគល់ទង់ជាតិ និងរូបថតលោកអ៊ំ ហូ ដល់គ្រួសារចំនួន ១៣៨ គ្រួសារនៅភូមិ Hop លេខ១ ជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយចំនួន ៩ គ្រួសារ និងសិស្សានុសិស្សចំនួន ៤ នាក់ក្នុងកម្មវិធី "ជួយកុមារទៅសាលារៀន-កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន"។
|
|
គ្រូពេទ្យយោធាពិនិត្យជំងឺ និងផ្តល់យោបល់អំពីការថែទាំសុខភាពដល់ប្រជាពលរដ្ឋ |
ថ្លែងមតិក្នុងកម្មវិធី លោកវរសេនីយ៍ឯក Le Cong Thanh អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Lai Chau និងលោក Nguyen Van Thanh លេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក Phong Tho សង្ឃឹមថា នាពេលខាងមុខ ឃុំ Dao San ភូមិ Hop លេខ១ បន្តអភិវឌ្ឍ សហការជាមួយកងទ័ពការពារព្រំដែនបន្តអនុវត្តយុទ្ធសាស្ត្រការពារព្រំដែនជាតិប្រកបដោយប្រសិទ្ធភាព៕
បកប្រែដោយ Thuy Anh