លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនចេញសេចក្តីសម្រេចចិត្តដឹកនាំការអនុវត្តភារកិច្ចឆ្នាំ២០២៥។
កប.អនឡាញ - នារសៀលថ្ងៃទី ២ មករា លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែន ចេញសេចក្តីសម្រេចចិត្តដឹកនាំការអនុវត្តភារកិច្ចឆ្នាំ២០២៥។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកោតសរសើរចំពោះសមិទ្ធិផលរបស់កងទ័ពការពារព្រំដែនក្នុងឆ្នាំ២០២៤។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ មានអត្ថន័យសំខាន់ជាពិសេសគឺការសម្រេចគោលដៅនានានៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២០-២០២៥; រៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេស...
|
|
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងក្នុងកិច្ចប្រជុំ |
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បន្តបង្កើនការប្តេជ្ញាចិត្ត ប្តេជ្ញាពុះពារជំនះការលំបាក និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចទាំងអស់។ បំពេញបានល្អក្នុងការផ្តល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសអំពីគោលការណ៍និងវិធានការសម្រាប់ការគ្រប់គ្រង និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។ ជំរុញតួនាទីស្នូលក្នុងការកសាងខឿនការពារព្រំដែនដោយប្រជាជនទាំងមូល។ បន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព។ ចូលរួមយ៉ាងសកម្មក្នុងការកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន និងចលនា និងកម្មវិធីដើម្បីជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់ព្រំដែន។
ផ្តល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតការពារជាតិ និងការទូតការពារព្រំដែនប្រកបដោយប្រសិទ្ធភាព។ រក្សាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទប្បញ្ញត្តិសម្របសម្រួលរវាងគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនជាមួយគណៈកម្មាធិការបក្សខេត្តក្រុងក្នុងការដឹកនាំការងារព្រំដែន... រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ផ្តោតលើការកសាងគណៈកម្មាធិការបក្សស្អាតស្អំ និងរឹងមាំលើផ្នែកនយោបាយ សតិអារម្មណ៍ និងការងារកម្មាភិបាល។ អនុវត្តយ៉ាងតឹងរឹងនូវគោលការណ៍រៀបចំ និងប្រតិបត្តិការរបស់បក្ស; លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃអធិការកិច្ច ការត្រួតពិនិត្យ និងការដាក់វិន័យរបស់បក្ស ធ្វើបានល្អក្នុងការរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥-២០៣០...
បកប្រែដោយ Duy Hoan