ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា នេះជាផែនការអនុវត្តទៅតាមការគិត និងវិធីសាស្រ្តរបកគំហើញ ក្នុងការដោះស្រាយបញ្ហាចាំបាច់នានារបស់ទីក្រុងហូជីមិញ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ដើម្បីបង្កើតផែនការទ្រព្យសម្បត្តិ និងសម្ភារៈ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទីក្រុងហូជីមិញផ្តោតសំខាន់លើការកសាងយន្តការ គោលនយោបាយ និងកៀរគរធនធានទាំងអស់ រួមទាំងដើមទុនពីរដ្ឋ ឯកជន និងកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ការវិនិយោគដោយផ្ទាល់ និងដោយប្រយោល និងធនធានពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទីក្រុងក៏ត្រូវបង្កើនការវិនិយោគលើមនុស្ស និងទាក់ទាញទេពកោសល្យ ដោយយកចិត្តទុកដាក់ចំពោះគោលនយោបាយសុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះ បង្កើនការតភ្ជាប់លំហអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងទីក្រុងហូជីមិញ ជាមួយតំបន់ និងរវាងទីក្រុងហូជីមិញ ជាមួយប្រទេសទាំងមូល។

ស្តីពីភារកិច្ចត្រួសត្រាយ លោកនាយករដ្ឋមន្ត្រីបានលើកឡើងជាដំបូងគឺការត្រួសត្រាយលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ អប់រំ។ល។

បន្ទាប់មក ទីក្រុងហូជីមិញចាំបាច់ត្រូវត្រួសត្រាយផ្លូវក្នុងការជំរុញការធ្វើនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល។ ជាចុងក្រោយ ត្រួសត្រាយផ្លូវក្នុងការទាក់ទាញ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ទាក់ទាញ និងរក្សាបាននូវទេពកោសល្យ៕

បកប្រែដោយ Huyen Trang