leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ

ក្នុងអំឡុងពេលហ្វឹកហ្វឺននៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងវគ្គហ្វឹកហ្វឺននៅប្រទេសចិន និងថៃ សមមិត្តទាំងពីរតែងតែមានទំនួលខុសត្រូវ និងបានខិតខំបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស បានសម្រេចចិត្តតែងតាំងលោកវរសេនីយ៍ទោ Le Thi Bich Ngoc ឱ្យបំពេញភារកិច្ចជានាយទាហានសេនាធិការនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង); លោកស្រីអនុសេនីយ៍ទោ Nguyen Huyen Anh បំពេញភារកិច្ចជានាយទាហានព័ត៌មាន និងទំនាក់ទំនង នៅបេសកកម្ម MINUSCA (សាធារណរដ្ឋអាហ្វ្រិកកណ្តាល) ក្នុងរយៈពេលមួយឆ្នាំ។

leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថាននយោបាយផ្តល់ផ្កាលើកទឹកចិត្តដល់សមមិត្តបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកប្រធាននយោបាយនៃវិទ្យាស្ថាន បានកោតសរសើរ និងអបអរសាទរចំពោះសមមិត្តទាំងពីរចំពោះលទ្ធផលបណ្តុះបណ្តាលរបស់ពួកគេ ហើយទន្ទឹមនឹងនោះបានស្នើឱ្យពួកគេបន្តយល់ជ្រួតជ្រាបឱ្យបានស៊ីជម្រៅនូវគោលនយោបាយ និងទស្សនៈកិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។ គោរពយ៉ាងតឹងរឹងទៅនឹងវិន័យកងទ័ព បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម និងច្បាប់ប្រទេសសាមី។ អនុវត្តបានល្អនូវទំនួលខុសត្រូវ និងភារកិច្ចរបស់កម្មាភិបាល បក្ខជន អាស្រ័យហេតុនេះ បញ្ជាក់ពីគុណវុឌ្ឍិ និងសមត្ថភាពរបស់នាយទាហាន នៃកងទ័ពប្រជាជនវៀតណាម កម្មាភិបាលនៃវិទ្យាស្ថាននយោបាយ រួមចំណែកជំរុញសកម្មភាពរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិរបស់ កងទ័ពប្រជាជនវៀតណាមកាន់តែខ្លាំងឡើង មានវិជ្ជាជីវៈ និងប្រសិទ្ធភាព; ទន្ទឹមនឹងនោះ រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អរបស់កងទ័ពប្រជាជនវៀតណាម; ធានាបាននូវសុវត្ថិភាពដាច់ខាតក្នុងអំឡុងពេលបំពេញការងារ។

នេះជាលើកទី២ហើយ ដែលវិទ្យាស្ថាននយោបាយត្រូវបានក្រសួងការពារប្រទេសទុកចិត្ត និងប្រគល់ភារកិច្ចបញ្ជូននាយទាហានទៅចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

បកប្រែដោ Duy Hoan